លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ទទួលផ្ទះមួយខ្នងពីររដ្ឋមន្ដ្រីក្រសួងព័ត៌មាន 

សារព័ត៌មាន​ Cambodia News/

តាកែវ (៩ សីហា ២០១៨) ៖ នៅព្រឹកថ្ងៃ​ទី​០៩ខែសីហាឆ្នាំ២០១៧នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម​  ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សី ព្រមទាំងមន្រ្តីក្រសួង បានចុះប្រគល់ផ្ទះមួយខ្នង ដែលស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បចាប៉ី​ដងវែង។

ផ្ទះមួយខ្នងនេះមានទទឹង៥ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ជិត១ម៉ឺនដុល្លារនេះ ជាអំណោយផ្ទាល់របស់ឯឧត្តម​ ខៀវ កាញារីទ្ធ និងលោកជំ​ទាវ។​ ឯឧត្តម​រដ្ឋមន្រ្តី បាននាំនូវការ​សាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើឲ្យឯឧត្តម​ តាមដានយកចិត្តទុកដាក់ដល់ លោក​តា ប្រាជ្ញ ឈួន និងឲ្យបង្កើត​សមាគមមនុស្សចាស់ងាយស្រួល ក្នុងការជួយពួកគាត់។

បន្ថែមពីនេះ ឯឧត្តម​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បាននាំយកសម្ភារមួយចំនួន ប្រគល់លោកតាប្រាជ្ញ ឈួន មានថវិកា​៥០០ដុល្លារ, ទូរទស្សន៍៤០អ៊ីង បំពាក់ឌីធីវី និងសម្ភារៈជាច្រើនទៀតហើយ ៕

Related Articles

Back to top button
Close
Close