ក្រុមកសិករនៅកុងហ្គោថ្លែងថាជីកសិកម្មជួយដោះស្រាយជម្លោះនិងសង្គ្រោះចំណងអាពាហ៍ពិពាហ៍
ស្ថិតនៅយ៉ាងខ្ពស់លើខ្ពង់រាបនៃខេត្តគីវូខាងជើង(North Kivu)ចម្រៀងរបស់កសិករនិងអ្នកដំាដើមឈើដែលស្លៀកពាក់ ខោអៀមពណ៌ខៀវនិងពាក់មួកសុវត្ថិភាពពណ៌លឿង ស្វាគមន៍អ្នកទស្សនកិច្ចនៅក្នុងគម្រោងជីកសិកម្មដែលគាំទ្រ ដោយ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជីកសិកម្មអន្តរជាតិ(International Fertility Development Center) ដែលហៅកាត់ជា ភាសា អង់គ្លេសថាIFDC ដែលជាអង្គការមិនរកប្រាក់ចំណេញមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បទចម្រៀងបន្លឺឡើង ថា «ពួកយើងនៅក្មេង។ ពួកយើងអាចធ្វើកិច្ចការនេះបានរាល់ថ្ងៃ»។ការដំាដើមឈើជួយការពារភាព សឹករេចរឹល នៃដី ព្រមទាំងផ្តល់ធ្យូង និងជីកសិកម្មតាមរយៈស្លឹកឈើដែលត្រូវបានភ្ជួររាស់ចូលទៅក្នុងដី។
ដោយធ្វើដំណើរចុះតាមជ្រលងភ្នំមួយ មនុស្សមួយក្រុមតូចបានប្រមូលផ្តុំគ្នា។ ពួកគេបានកំពុងពិសោធន៍ជីគីមីដែល រហូតដល់ពេលថ្មីៗនេះកម្រ ត្រូវបានប្រើនៅទីនេះណាស់។
ស្រ្តីកសិករឈ្មោះ លោកស្រី វា ខាវូមូ(VeaKhavumo) បានផ្សព្វផ្សាយដំណឹងស្តីពីការប្រើប្រាស់ជី។ លោកស្រីប្រាប់អ្នក ទស្សនកិច្ចថា លោកស្រីបានបង្ហាញជូនអ្នកជិតខាងរបស់លោកស្រីចំនួន៨នាក់រួចមក ហើយអំពីរបៀបប្រើប្រាស់ ជីគីមី។
សមាជិកក្រុមពីម្នាក់ទៅម្នាក់បានពន្យល់ថា តាមរយៈការប្រើប្រាស់ច្របាច់បញ្ចូលគ្នានូវជីគីមីនិងជីធម្មជាតិ និងការ បង្កើនគុណភាពគ្រាប់ពូជ ពួកគេអាចបង្កើនទិន្នផលចំនួនបីទៅបួនម្តងសម្រាប់ស្រូវសាលី ស្រូវ សណ្តែកនិងដំឡូង។
បុគ្គលិកនៅIFDC បានឲ្យដឹងថា ទោះបីជាជីកសិកម្មមានតម្លៃប្រហែល១.៣០ដុល្លាក្នុងមួយគីឡូក្រាម ក៏ដោយ ឧទាហរណ៍ថាប្រសិនបើទិន្នផលដំឡូងនេះអាចកើនឡើងចំនួនបីម្តងវិញ នោះមានន័យថាពួកយើងអាចចំណេញ បានទ្វេរដងដែរ។
លោក អាឌដ្រេន ខាងជេលី(Adrien Kangele) ដែលជាកសិករម្នាក់ បានប្រាប់ឲ្យដឹងថា វីធីសាស្រ្តថ្មីដែលបង្កើតឡើង ដោយ IFDC អាចជាដំណោះស្រាយមួយចំពោះជម្លោះជាតិសាសន៍នៅក្នុងតំបន់គីវូ។
លោកនិយាយថា ជីកសិកម្មនាំមកនូវសន្តិភាពពីព្រោះវាធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិត នៅក្នុងតំបន់ ដែល មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅច្រើន។
លោកស្រី សានត្រាខាវីរ៉ា ខាវីស(Sandra KaviraKawisse) ដែលជា អ្នកបណ្តុះបណ្តាលម្នាក់ដែរ បានប្រាប់វីអូអេថា ជីអាចជួយដល់ចំណងអាពាហ៍ពិពាហ៍របស់ប្រជាពលរដ្ឋទៀតផង។ លោកស្រីពន្យល់ថា នៅចំភាគខាងជើងនៅទីនេះ បុរសជាច្រើនបានចាកចេញពីប្រពន្ធរបស់ពួកគេដើម្បីទៅធ្វើការនៅ កន្លែងជីករ៉ែ។ បន្ទាប់មកស្រ្តីចាប់ផ្តើមប្រើប្រាស់ជី ទាំងនោះ ហើយបានឃើញទិន្នផលស្រូវកើនឡើងចំនួនបីម្តង។
លោកស្រី សានត្រា បានបន្តទៀតថា នៅពេលដែលប្តីរបស់ពូកគេបានកត់សម្គាល់រឿងនេះ ពួកគេបាននិយាយថា «អូហ៍! ស្រ្តីៗបានក្លាយជាអ្នកមាន។ ពួកយើងចាកចេញពីពួកគេ ហើយស្រាប់តែពួកគេក្លាយជាអ្នកមាន»។
ចាប់តាំងពីពេលនោះមក លោកស្រី សាន់ត្រា មានប្រសាសន៍ថា ប្តីរបស់ពួកគេមិនមានការខ្មាស់អៀនតទៅទៀតទេ ក្នុងការធ្វើការងារ ជាមួយប្រពន្ធរបស់ពួកគេនៅតាមស្រែចម្ការ។
IFDC បានរកឃើញថា នៅពេលបុរសធ្វើការជាមួយស្រ្តី ទិន្នផលស្រូវកាន់តែកើនឡើងថែមទៀត រហូតដល់៩តោនក្នុង មួយហិកតា ដែលប្រៀបធៀបពីមុនត្រឹមតែ៦តោនក្នុងមួយហិកតាប៉ុណ្ណោះ នៅពេលដែលស្ត្រីធ្វើការនេះតែឯង។ លោកស្រី សានត្រា មិនបាននិយាយអំពីថាតើទិន្នផលនឹងទៅជាយ៉ាងណានោះទេ ប្រសិនបើបុរសធ្វើការនេះតែម្នាក់ ឯងវិញ៕ដោយ សៀក អេង (VOA)