ព្រះករុណា​ ព្រះ​មហាក្សត្រ​ នឹង​កោះប្រជុំ​សភា​លើកដំបូងអាណត្តិទី៦ នៅថ្ងៃ​ទី​៥កញ្ញា

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ​ (៨ សីហា ២០១៨) ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ សម្តេច​បាន​ចូលគាល់​ព្រះមហាក្សត្រ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​សីហា ​ឆ្នាំ​២០១៨ ​ដើម្បី​ទូល​ថ្វាយ​អង្គ​ព្រះមហាក្សត្រ​នូវ​កិច្ច​ការ​ជាតិ​។ សម្តេច​តេជោ ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា ​នៅព្រឹ​ក​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ សភា​ជាតិ​នឹង​កោះ​ប្រជុំ​លើក​ដំបូង​ក្រោម​ព្រះ​រាជា​ធិបតីភាព​ នៃ​អង្គ​ព្រះមហាក្សត្រ។​

នៅល្ងាច​ថ្ងៃ​ទី​៥ ​ខែ​កញ្ញា ស​មាជិក​សភានឹ​ង​ចូល​ធ្វើ​ពិធី​ស្បថ​។ ​នៅថ្ងៃ​ទី៦​ ខែ​កញ្ញា​ ក្បាល​ម៉ាស៊ីន​សភា​ជាតិ​ និង​រាជ​រដ្ឋាភិបាល ​អាណត្តិ​ទី​៦​ នឹង​បង្កើត​ឡើង​។ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ​ខែ​កញ្ញា គណៈ​រដ្ឋ​មន្ត្រី​ថ្មី​ស្បថ​ចូល​កាន់​ដំណែង​។ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​ខែ​កញ្ញា ​បើក​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​លើក​ដំបូង​៕​

 

Related Articles

Back to top button
Close
Close