គ​.​ជ​.​ប​. នឹង​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បោះឆ្នោត ចាប់ពី​រសៀល​ថ្ងៃទី​៤​សីហា​ត

សារព័ត៌មាន​ Cambodia News/

រាជ​ធានីភ្នំ​ពេញ​ (០៣ សីហា ២០១៨) ៖ ចាប់​ពីថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ រសៀល​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​គ​.​ជ​.​ប​. នឹងធ្វើ​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយ​ចាត់តាំង​ក្រុមការងារ ៤ ក្រុម​ធំៗ​។ ​

​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប​. ចុះ​ថ្ងៃទី​៣ ខែសីហា​បាន​បង្ហាញថា ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នេះ ត្រូវបានចាត់​តាំង​ជា​បួន​ក្រុម​ធំៗ រួមមាន​៖ -​ក្រុម​សម្រួល​ថ្នាក់កណ្តាល ,​ក្រុម​ទទួល​សម្ភារៈ ឯកសារ​បោះឆ្នោត ,​ក្រុម​កំណត់​បែងចែក​អាសនៈ និង​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​។​

​គ​.​ជ​.​ប​. ក៏បាន​ប្រកាសថា ដោយឡែក ក្រុម​ត្រួត​ពិនិត្យឡើងវិញ ត្រូវបាន​បែងចែក​ជា ប្រាំ​ក្រុម​តូច​ទៀត ដើម្បី​ជួយ​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ជាមួយគ្នានេះ គ​.​ជ​.​ប​. បានប្រកាស​អញ្ជើញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​នៃ​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ចាប់ផ្តើម​ពី​ម៉ោង ២ រសៀល ថ្ងៃទី​៤ ខែសីហា​តទៅ​៕

Related Articles

Back to top button
Close
Close