ស្លាប់​៣​នាក់​ របួស​៨​នាក់ក្នុងគ្រោះថ្នាក់​ចរាចរណ៍ទូទាំប្រទេសម្សិលមិញ

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ​ (១៧ កក្កដា ២០១៨) ៖​  មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨ម្សិលមិញ​ កើតឡើង​ចំនួន​៩​លើក​(​យប់​៥​លើក​)​ បណ្តាល​ឲ្យ​រង​ស្លាប់​៣​នាក់​ របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​)​ របួសស្រាល​២​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៦​នាក់​(​យប់​៣​នាក់​)​។ នេះបើ​យោង​តាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

របាយការណ៍ដដែលបន្ត​ថា​ ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៨​គ្រឿង​ រថយន្ត​តូច​ ៧​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ និង​យាន​ផ្សេងៗ​ ២​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៣​លើក​(​ស្លាប់​២​នាក់​),​ មិន​គោរព​សិទ្ធិ​ ២​លើក​,​ ប្រជែង​ ១​លើក​(​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ កត្តា​យាន​ ២​លើក​ ។​

​របាយការណ៍ខាងលើបញ្ជាក់ថា គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៥​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ២​លើក​ រថយន្ត​តូច​ ៥​លើក​ យាន​ផ្សេងៗ​ ២​លើក​ ។​ ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តបាត់ដំបង​ ២​លើក​ ស្លាប់​១​នាក់​ របួស​២​នាក់​,​ កំពង់ស្ពឺ​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តក្រចេះ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១៣​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១១៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៧១​នាក់​ របួស​សរុប​ ២០១​នាក់​ របួសធ្ងន់​ ១០៥​នាក់​ របួសស្រាល​ ៨៦​នាក់​ ៕

Related Articles

Back to top button
Close
Close