អាជ្ញាធ​រសម្រេច​ផ្អាក​ចរាចរលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ជាប​ណ្តោះ​អាសន្ន​

សារព័ត៌មាន​ Cambodia News/

ខេត្តព្រះសីហនុ (១៧ កក្កដា ២០១៨) ៖ ​អាជ្ញាធរខេត្តព្រះសីហនុបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរលើផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រោះតែស្ថានភាពទឹកជំនន់បានហូរកាត់លើផ្លូវ និងស្ពានគួរឲ្យបារម្ភ។

របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា «នៅព្រឹកនេះនៅចំណុចស្ពានអូរគគីរ ព្រំប្រទល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ មានករណីជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត១០៦-១០៧ ពេលនេះទឹកបានហូរកាត់ស្ពានប្រហែល១០០ម៉ែត្រ នឹងកំពស់លើស្ពានប្រហែល១ម៉ែត្រ។ ពេលនេះចរាចរត្រូវបានផ្អាកបណ្តោះអាសន្នសិន»

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅពេលនេះ នៅចំណុចទឹកហូរកាត់ខាងលើ កម្លាំងសមត្ថកិច្ចកំពុងរៀបចំសណ្តាប់ធ្នាប់៕

Related Articles

Back to top button
Close
Close