ក្រសួងធនធានទឹក ប្រកាសឱ្យប្រជាកសិករប្រញាប់ប្រមូលកសិផលឱ្យទាន់ពេល

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែកក្កដា នេះ ដោយប្រកាសឲ្យបងប្អូនប្រជាសិករ ដែលប្រកបរបរកសិកម្ម នៅអមសងខាងទន្លេមេគង្គលើ និងតំបន់ទំនាបនានា មេត្តារួសរាន់ប្រមូលកសិផល ឱ្យបានទាន់ពេលវេលា។

ការប្រកាសនេះ ព្រោះ២ ទៅ៣ថ្ងៃទៀត ទឹកទន្លេមេគង្គលើនឹងហក់ឡើង ហើយចាប់ផ្តើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា នៅអមសងខាងទន្លេមេគង្គលើ។ ​

ក្រសួងធនធានទឹកបានឱ្យដឹងទៀតថា ដោយសារតែឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ បានធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឱ្យទឹកទន្លេមេគង្គហក់ឡើង៕

Related Articles

Back to top button
Close
Close