សម្តេច​តេជោ ​ហ៊ុន​ សែន​ បង្ហាញ​ពី​មូល​ហេតុ​សំខាន់​ៗ​ដែល​នាំ​អោយ​ប្រជាជន​នៅ​តែ​ស្រឡាញ់​គាំទ្រ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១១ កក្កដា ២០១៨) ៖ តាម​រយៈ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​សម្តេច​នៅ​ព្រឹក​នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី ​និងជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្ហាញ​សារ​នយោបាយ​សំខាន់​ៗ​ចំនួ​ន​៦​ចំនុច​ ដែល​ធ្វើ​អោយប្រជាជន​នៅ​តែ​គោរព​ស្រឡាញ់​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​។

សម្តេច​បាន​សរសេរ​ថា​គណបក្ស​ប្រជាជន​កម្ពុជា ​លេខ​រៀង​ទី​ ​២០

គឺជា​ គណបក្ស​ដែល​មាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​ទាំង​នៅ​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស!​

សម្តេច​បន្ត​ថា ​ មូល​ហេតុ​មួយ​ចំនួន​តូច​ខាង​ក្រោម ​គឺ​បាន​ធ្វើ​អោយ​បង​ប្អូន​ប្រជាពលរដ្ឋ​គាំទ្រ​បោះឆ្នោត​អោយ​ គណបក្ស​ប្រជាជន​ ដឹកនាំ​ប្រទេស​មក​ទល់​សព្វ​ថ្ងៃ​។

១)គឺជា​គណបក្ស​ដែល​បាន​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជសាសន៍ ​ដែល​បាន​សង្រ្គោះ​ជាតិ​ពិត​ប្រាកដ​។

២)ជា​គណបក្ស​ដែល​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ពលរដ្ឋ ​ទោះ​បី​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណាក៏​ដោយ​។

៣)ជា​គណបក្ស​ដែល​បាន​ថែ​រក្សា​សុខសន្តិភាព​យូរ​អង្វែង ​ដែល​កំពុង​ផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស​។

៤)ជា​គណបក្ស​ដែល​ផ្តល់​ឱកាស​ដល់​យុវជន ​និង​កូន​ក្មួយ​កម្មករ​។

៥)​ជា​គណបក្ស​ដែល​បាន​ប្រែក្លាយ​កម្ពុជា​ពី​វាល​ពិឃាត​មក​ជា​កម្ពុជា​អច្ឆរិយៈ ​ស្មើមុខ​ស្មើ​មាត់​ជា​មួយ​អន្តរជាតិ ​ដែលមា​ន​ការ​ទាក់​ទាញ​បំផុត​នៅ​ក្នុង​តំបន់​។

៦)ជា​គណបក្ស​តែ​១​គត់​ដែល​ដែល​សំបូរ​ធន​ធាន​មនុស្ស ​មាន​សមត្ថភាព​ពេញ​លេញ ​និង​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់​តែ​រីក​ចម្រើន​យូរ​អង្វែង​។

ដូច្នេះ​សម្តេច​ក៏​សូម​អញ្ជើញ​បង​ប្អូន​បោះ​ឆ្នោត​ជូន “គណបក្ស​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​ ២០ ​នៅ​ថ្ងៃបោះឆ្នោត​ ២៩​ កក្កដា​ ២០១៨ ​ខាង​មុខ​នេះ!​

Related Articles

Back to top button
Close
Close