បុគ្គលិកសង្គ្រោះថៃម្នាក់ ដែលស្ថិតក្នុងប្រតិបត្តិសង្គ្រោះក្មេងៗទទួលមរណភាព
សារព័ត៌មាន Cambodia News/
ថៃ (៦ កក្តដា ២០១៨) ៖ តាមការអះអាងរបស់អភិបាលរងខេត្តឈៀងរ៉ៃ ដែលត្រូវបានដកស្រង់ដោយ AFP បានឲ្យដឹងថា អ្នកជំនាញមុជទឹកមានឈ្មោះថា Seal អតីតមន្ត្រីកងទ័ពជើងទឹករបស់ថៃម្នាក់ ដែលស្ថិតក្នុងប្រតិបត្តិសង្គ្រោះកុមារ១២ និងគ្រូរបស់គេបានទទួលមរណភាពកាលពីវេលាម៉ោង២ព្រឹក យប់មិញ ។
លោក Passakorn Boonyaluck បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ដោយបន្ថែមថា ការងាររបស់គាត់គឺយកបំពង់អុកស៊ីសែន ចូលទៅក្នុងរូង ហើយគាត់មិនមានវាគ្រប់គ្រាន់សម្រាប់ខ្លួនឯង នាដំណើរត្រឡប់មកខាងក្រៅវិញ។
លោក Apakorn Yookongkaew មេបញ្ជាការ Seal បានបញ្ជាក់ថា មិត្តភក្តិម្នាក់ បានព្យាយាមទាញលោក Saman Kunont ចេញក្រៅ បន្ទាប់ពីគាត់បានបាត់បង់ស្មារតី។
នេះវាជាដំណឹងដ៏អាក្រក់ និងជាករណីគ្រោះថ្នាក់ដ៏ធំបំផុតទីមួយ ក្នុងប្រតិបត្តិការជួយសង្គ្រោះមនុស្ស១៣នាក់ ចេញពីរូងភ្នំ Tham Luang។ ទោះបីជាយ៉ាងណាក៏ដោយ លោក Apakorn បានអះអាងថា ក្រុមប្រតិបត្តិការនឹងមិនរាថយនោះឡើង៕