រថយន្តដឹកកម្មករបើកវ៉ាជែងក្រឡាប់របួសធ្ងន់ជាង១០នាក់
សារព័ត៌មាន Cambodia News/
កណ្តាល (៥ កក្តដា ២០១៨) ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលមកពីការបើកបរធ្វេសប្រហែស របស់តៃកុងរថយន្តដែលវ៉ាជែងក្នុងល្បឿនលឿនបង្កឱ្យកម្មកររោងចក្រប្រុសស្រីជាង១០នាក់ ក្នុងចំណោមជាង៦០នាក់រងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិតាម៉ូវឃុំត្បែងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៨ ។ប្រភពព័ត៌មានបានឱ្យដឹងថាក្រោយកើតហេតុ គេឃើញសមត្ថកិច្ចនគរបាលមូលដ្ឋាន ចុះជួយអន្តរាគមន៍ និងកំពុងបន្តស្រាវជ្រាវរកអ្នកបើកបរដែលគេចខ្លួន។រថយន្តសង្គ្រោះជាច្រើនគ្រឿងមកពីតាមបណ្តាលអង្គភាពមន្ទីរពេទ្យដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមណ្ឌលសុខភាពផ្សេងៗគ្នាមានមួយចំនួនដឹកបញ្ជូនទៅមន្ទីពេទ្យក្រុងភ្នំពេញ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថារថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខតាកែវ2A2203ដឹកកម្មកររោងចក្រជាង៦០នាក់មកពីខាងខេត្តតាកែវ។នគរបាលបន្តទៀតថា រថយន្តដឹកកម្មករខាងលើ ដឹកកម្មករមកពីខាងខេត្តតាកែវ ឆ្ពោះទៅរោងចក្រ ឯទីក្រុងភ្នំពេញ ៕