តួនាទីយុវជនក្នុងវិស័យ​​នយោបាយពិតជា​​មានសារៈសំខាន់​​មិនអាចខ្វះបាន

ដោយ៖ ហេង នាង

Cambodia News

នៅថ្ងៃទី១០ សីហា ២០១២ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលបានសម្គាល់ថា ចំនួនយុវជនជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ដែលទើបជាប់ឆ្នោតកាលពីខែ មិថុនាកន្លងទៅនេះ មាន ការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងការ បោះឆ្នោតលើកមុនៗ។

លោក គល់ បញ្ញានាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានថ្លែងឲ្យដឹងថា តួនាទីយុវជនក្នុងវិស័យន យោបាយពិតជាមានសារៈ សំខាន់មិនអាចខ្វះបាននោះក៏ដោយសារតែជាធនធានមួយដ៏ចំាបាច់ សម្រាប់កំណត់វាសនារបស់ប្រទេសជាតិប្រកបចីរភាព និងគុណភាពនៃដំណើរការលទ្ធិប្រជា ធិបតេយ្យ។

យោងតាមរបាយការណ៍របស់ខុមហ្វ្រែល បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣មានអ្នក ចេញទៅបោះឆ្នោត៦៤ភាគរយ នៃចំនួនអ្នកបោះឆ្នោតសរុបក្នុងបញ្ជីបោះ ឆ្នោត៩,២០៣,៤៩៣នាក់។

ក្នុងនោះយុវជនអាយុពី១៨ ដល់៣៥ឆ្នាំ មានរហូតដល់៥៤ភាគរយ ហើយយុវជនដែលមានអាយុចន្លោះពី២៥ ដល់៣៥ឆ្នាំ បាន ជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួន៦១៥នាក់ ស្រ្ដីចំនួន២៩៣នាក់ ស្មើនឹង៥ភាគរយនៃចំនួនក្រុមប្រឹក្សាសរុបចំនួន១១,៤៥៩នាក់៕

Related Articles

Back to top button
Close
Close