សម្តេចតេជោ ៖ នឹងមិនឱ្យកម្ពុជាវិលទៅរកសង្គ្រាម និងវិនាសកម្មជាថ្មីឡើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានសរសេរនៅលើបណ្តាញសង្គម Facebook របស់សម្តេចថា យើងទាំងអស់គ្នាមានមោទនភាពក្រៃលែងចំពោះការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ។
ប្រសិនបើគិតពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិលនិងរបបវិនាសកម្មប្រល័យពូជសាសន៍ប៉ុលពតកន្លងមកនេះ គឺយើងមិននឹកស្មានថាកម្ពុជាបានឈនមកដល់ដំណាក់កាលនេះឡើយ។ ព្រោះពេលនេះកម្ពុជាមានអ្វីៗគ្រប់យ៉ាងជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំ ហើយបានងើបឈរ ស្មើមុខស្មើមាត់ជាមួយប្រទេសលើពិភពលោក។
សម្តេចបញ្ជាក់ថា យើងមិនឈប់នៅត្រឹមនេះទេគឺយើងបន្តពួតដៃគ្នាអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់និងកាន់តែរីកចម្រើនហើយខ្ញុំនឹងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជាច្រើនឆ្នាំទៀត។ យើងដើរទៅមុខទាំងអស់គ្នាដោយមិនឲ្យកម្ពុជាវិលទៅរកសង្គ្រាមនិងវិនាសកម្មសាជាថ្មីបានឡើយ។
សម្តេចក៏បានអំពាវនាវថា សូមបងប្អូនជនរួមជាតិបោះឆ្នោតឲ្យ “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ ដើម្បីកម្ពុជាយើងឈ្នះទាំងអស់គ្នា កម្ពុជាកាន់តែរីកចម្រើនរុងរឿងទៅមុខ៕ ដោយ ៖ ហេង នាង