នាយករដ្ឋមន្ត្រីថៃ​អរគុណដល់ក្រុម ជួយសង្រ្គោះដែល​ជួយក្មេងៗមកវិញ

សារព័ត៌មាន​​ Cambodia News/

បាងកក ៖ នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រាយុទ្ធ​ ចាន់អូចារ បាន​ថ្លែង​អំណរគុណ​​ដល់​គ្រប់​ភាគី​ទាំង​អស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​សង្គ្រោះ​ដល់​ក្មេងៗកីឡាបាល់ទាត់​ទាំង​១២​រូប និង​គ្រូ​បង្វឹក​របស់​ពួក​គេ ខណៈ​ដែល​ពួក​គេ ត្រូវ​បាន​រក​ឃើញ​រស់​រាន​មាន​ជីវិត នៅ​ក្នុង​ល្អាង​ភ្នំ​ថាម​លួង ខណៈដែលចាត់ទុកថា ព្រឹត្តិការណ៍នេះបង្ហាញពីសាមគ្គីភាពរបស់ប្រជាជននៅក្នុងប្រទេស។ នេះ​បើ​តាម​ ​សារព័ត៌មាន​ថៃ THE NATION។

លោក Prayut តាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលលោកឧត្តមសេនីយ៍ Gen Sansern Kaewkamnerd ​ បាន​និយាយ​​ថា «ព្រឹត្តិការណ៍​នេះបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សាមគ្គីភាព​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​។ ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ​រាល់​អ្វី​គ្រប់យ៉ាងទាំងអស់ ដែល​ពួក​គេ​តាំង​ចិត្ត​ធ្វើ ក្រោម​សេចក្ដីមេត្តា​របស់​ស្តេចរាមាទី១០ (ព្រះអង្គ Maha Vajiralongkorn)។ ថ្ងៃ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ថ្ងៃ​ដ៏ល្អ​មួយ​សម្រាប់​ប្រជាជន​ថៃ និង​គ្រួសារ​របស់​កីឡា​បាល់ទាត់​ទាំង១៣រូប»។

សូមជម្រាប​ថា ក្មេង​ៗ​កីឡាបាល់ទាត់​ទាំង​១២​រូប​ និង​គ្រូ​បង្វឹក​របស់​ពួក​គេ បាន​បាត់​ខ្លួន​ នៅ​ក្នុង​ល្អាង​ភ្នំ ថាមលួង ខេត្ត​ឈៀងរ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៣ ​មិថុនា ឆ្នាំ​២០១៨​មក​ម្ល៉េះ គិត​មក​ដល់​ពេល​នេះ គឺ៩​ថ្ងៃ​ហើយ៕

Related Articles

Back to top button
Close
Close