សម្ដេច​តេ​ជោ ជូនពរ​ក្រុមបាល់ទាត់​ជំរើសជាតិ​ជប៉ុន​ឆ្លង​ផុត​ឡើងទៅ​វគ្គចុងក្រោយ​

សារព័ត៌មាន​ Cambodia News/

ក្រុងព្រះសីហនុ ​៖ ​ថ្លែងនៅក្នុង​ពិធី​សម្ភោ​ធ​ចំណត​ផែ​ពហុ​បំណង​ដែល​ស្ថិតក្នុង​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​នា​ព្រឹក​ថ្ងៃទី ២៥ ខែ មិថុនា នេះ​  ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ជូនពរ​ឲ្យ​ជប៉ុន​អាច​ឆ្លង​ចូលទៅ​វគ្គ​១៦​​ ក្រុម​ចុងក្រោយ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ២០១៨ ដែលមាន​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា​សម្តេច​ចាប់យក​ជប៉ុន​តាំងពី​ចាប់ផ្តើម​ការប្រកួត​មក ព្រោះ​ជប៉ុន​ជា​ក្រុម​មកពី​អាស៊ី ដូច្នេះ​អាស៊ី​ត្រូវ​គាំទ្រ​អាស៊ី ដោយ​សម្តេច​មាន​ក្តី​រំពឹងថា ជប៉ុន​នឹង​ឈ្នះ​ប៉ូឡូញ​ឡើងទៅ​វគ្គ ១៦ ក្រុម ក្នុងការ​ប្រកួត​ជុំ​ទី​៣ បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពូ​ល H ដែល​នឹងធ្វើ​ការប្រកួត​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ស្របពេល​សេ​ណេ​ហ្គា​ល់ ត្រូវ​ជួប​កូ​ឡុំ​ប៊ី នៅ​ម៉ោង​ដំណាលគ្នា​ដែរ​។​

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​លេង​ភ្នាល់​បាល់ ក្នុង រដូវ​ប្រកួត​បាល់ទាត់​ពិភពលោក​នេះ ដោយ​ឧទាហរណ៍​ជាក់ស្តែង​មាន​ប្រជាជន​នៃ​ប្រទេស​ខ្លះ​បានធ្វើ​អត្តឃាត ព្រោះតែ​ចាញ់​បាល់ទាត់​នេះ ។ សម្តេច​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​ហេតុការណ៍​កើតឡើង ដោយសារតែ​ការ​ជំពាក់​បំណុល​ក្នុង​ការចាក់​ភ្នាល់​បាល់​នេះ ៕

 

Related Articles

Back to top button
Close
Close