ចាប់​ពី​ថ្ងៃ​នេះរ​ហូតដ​ល់​ថ្ងៃ​២៤ ​ខែមិ​ថុនា​ភ្លៀ​ង​នឹង​ធ្លាក់​ខ្លាំង​ជា​បន្ដ​បន្ទាប់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់ ​នៅតំបន់សមុទ្រ ដោយលាយឡំជាមួយ​ខ្យល់បោកបក់ខ្លាំង និងមានរលកខ្ពស់ៗ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់នៅទៀតថា បណ្ដារាជធានី-ខេត្តផ្សេងទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅបង្គួរ។

ដូច្នេះហើយ ការធ្វើដំណើរ និងការនេសាទតាមសមុទ្រ គួរផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ព្រោះជៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ៕

Related Articles

Back to top button
Close
Close