គ.ជ.ប ​បោះពុម្ព​សន្លឹក​ឆ្នោត​ជាង​១០​លាន​សន្លឹក​សម្រាប់​បម្រើ​ការ​បោះឆ្នោត​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖​ សន្លឹក​ឆ្នោត​ជាង​ ១០​លាន​ ៥​សែន​សន្លឹក​ សម្រាប់​បម្រើ​ឲ្យ​ការ​​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៦ ​នឹង​ត្រូវ​បោះ​ពុម្ព​នៅ​ថ្ងៃ​សុក្រ ​ទី​១៥ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ​ នៅ​រោង​ពុម្ព ​លី វ៉ាន់​ហុង ​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំពេញ​។ ​

​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នេះ​ គឺ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​នឹង​អញ្ជើញ​តំណាង​គណបក្ស​នយោបាយ​ទាំង​២០ ​និង​ភាគីពាក់ព័ន្ធ​ទៅ​ពិនិត្យ​មើល​ការ​បោះពុម្ព​។

លោក​ហង្ស ​ពុទ្ធា ​សមាជិក ​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គណបក្ស​នយោបាយ​ទាំង​២០​ បាន​ស្រុះស្រួល​គ្នា ​និង​ឯកភាព​ឲ្យ​បោះពុម្ព​សន្លឹក​ឆ្នោត​ បន្ទាប់​ពី​គណបក្ស​និមួយៗ​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​គណបក្ស ​អក្សរ ​រូប​សញ្ញា​គណបក្ស​របស់​ខ្លួន​រួច​រាល់​។

អ្នក​នាំ​ពាក្យ​ គ.ជ.ប​ បាន​បញ្ជាក់​ ​ថា ​ចំពោះ​ការិយា័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​មាន​ជិត​ ២​ម៉ឺន​ ៣ពាន់​ការិយាល័យ​។ ហើយ​ក្នុង​ការិយាល័យ​និមួយៗ​ អាច​មាន​សន្លឹក​ឆ្នោត​បម្រុង​ពី​២៥​សន្លឹក​ទៅ​៧៤​សន្លឹក​ ដើម្បី​ត្រៀម​លក្ខណៈ​ការ​គូស​ខុស ​និង​ដោយ​កត្តា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត៕

Related Articles

Back to top button
Close
Close