ក្រសួងព័ត៌មានបានប្រកាសចេញ App សម្រាប់ឲ្យសាធារណជនទាញយកទៅប្រើប្រាស់លើ Smartphone
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុករថា ក្រសួងព័ត៌មានបានប្រកាសចេញ App សម្រាប់ឲ្យសាធារណជនទាញយកទៅប្រើប្រាស់លើ Smartphone។ App នេះ ប្រើបានទាំងលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។
អ្នកប្រើប្រាស់ នឹងទទួលបានព័ត៌មានទាន់ហេតុការណ៍ យល់ដឹងពីព្រឹត្តិការណ៍នយោបាយសំខាន់ៗប្រចាំថ្ងៃ កម្មវិធីកម្សាន្ត អប់រំ សិល្បៈ កីឡា នាទីសុខភាព និងដំណឹងផ្សេងៗជាច្រើនទៀតយ៉ាងឆាប់រហ័ស។
ក្រៅពីនេះក៏អាចទស្សនាខ្សែភាពយន្ត វីដេអូថ្មីៗ និងកម្មវិធីទូរទស្សន៍ តាមដានព័ត៌មានលើ Online មានកម្មវិធីល្ខោននិយាយ ចាប៉ីដងវែង យីកេ កំប្លែង ចម្រៀង និងអាចទស្សនាកម្មវិធីផ្សាយពីស្ថានីយទូរទស្សន៍ និងវិទ្យុជាច្រើនទៀត។
App ក្រសួងព័ត៌មាន ជាបណ្ដុំព័ត៌មានជាតិ អន្តរជាតិ កម្មវិធីកម្សាន្ត មានទាំងភាសាខ្មែរ ភាសាអង់គ្លេស បារាំង និងភាសាចិន៕