ថ្ងៃនេះមានការបាញ់សាកល្បងគ្រាប់ពិតប្រភេទBM-21នៅកំពត
សារព័ត៌មាន Cambodia News/
កំពត ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជានៃកងយោធពលខេមរភូមិន្ទ បានចុះត្រួតពិនិត្យ និងទស្សនាការបាញ់សាកល្បងគ្រាប់ពិតប្រភេទ BM-21 នៅទីលានបាញ់គ្រាប់តេជោសែនជុំគីរី ស្រុកជុំគីរី ខេត្តកំពត។
សូមបញ្ជាក់ថា សមយុទ្ឋបាញ់គ្រាប់ពិតដែលមានលក្ខណៈទ្រង់ទ្រាយធំនេះជាលើកទី៣ហើយដោយលើកទី១ប្រព្រឹត្តទៅកាលពីឆ្នាំ២០១០ និងលើកទី២ឆ្នាំ២០១៣៕