ក្រសួងពាណិជ្ជកម្ម ប្រាប់ពីមូលហេតុសាំងឡើងថ្លៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋបានរអ៊ូរទាំ ពីតម្លៃសាំងនៅកម្ពុជាកំពុងឡើងថ្លៃនោះ ក្រសួងពាណិជ្ជកម្ម បានសេចក្តីប្រកាសរអំពីតម្លៃប្រេងឥន្ធនៈថ្មី ថា តម្លៃប្រេងឥន្ទនៈនៅក្នុងប្រទេសកម្ពុជាឡើងថ្លៃនៅពេលនេះ គឺដោយសារ តម្លៃប្រេងក្នុងទីផ្សារអន្តរជាតិមានការឡើងថ្លៃផងដែរ។
តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម អំពីតម្លៃប្រេងឥន្ធនៈថ្មី ដែលត្រូវដាក់លក់ ចាប់អនុវត្តពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨នោះរួមមាន៖ តម្លៃប្រេងសាំងធម្មតា ថ្លៃ ៤៣០០រៀល ក្នុងមួយលីត្រ កើនឡើង ១៥០រៀល បើធៀបនឹងតម្លៃដែលចេញប្រកាសលើកមុន។
ប្រេងម៉ាស៊ូត តម្លៃ ៤១០០រៀលក្នុងមួយលីត្រ កើនឡើង ១០០រៀល បើធៀបនឹងតម្លៃលើកមុន។ យ៉ាណាក៏ដោយ បើទោះបីតម្លៃសាំងនៅពេលនេះឡើងថ្លៃពិតមែន ប៉ុន្តែក្រសួងពាណិជ្ជកម្មកំពុងរកវិធីសាស្រ្តផ្សេងៗ ដើម្បីដោះស្រាយបញ្ហានេះ៕