បណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុគំរូថ្មី នឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែមិថុនា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ កាលពីប៉ុន្មានសប្តាហ៍មុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការបង្ហាញជាសាធារណៈនូវ សន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដែលលក្ខណៈពិសេសរបស់សន្លឹកវិញ្ញាបនបត្រថ្មីនេះ មានបន្ថែម QR Code សម្រាប់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេងនៃសន្លឹកវិញ្ញាបនបត្រជាដើម។

យោងតាមការបញ្ជាក់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា សន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គំរូថ្មីសម្រាប់បម្រើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅ៕

Related Articles

Back to top button
Close
Close