មណ្ឌលសុខភាពស្រុកបរិបូណ៌យកតម្លៃព្យាបាល​ជំងឺខ្ពស់

មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​ប្រជា​ពលរដ្ឋ​​ប្រតិកម្ម​ចំពោះ  ​ការ​យក​កម្រៃ​សេវា​ព្យាបាល​ក្នុង​តម្លៃ​ខ្ពស់​ជាង​មន្ទីរពេទ្យ​ឯកជន ជា​ពិសេស​គឺ​សេវា​ថែទាំ​សុខ​ភាព​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ឆ្លង​ទន្លេ។

​          លោក ឡឹក គឹមឡាយ មេ​ឃុំ​ពន្លៃ ​បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់ បាន​លើក​​ឡើង​​ថា  តម្លៃ​សេវា​ព្យាបាល​ជំងឺ​ជា​ទូទៅ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌  គឺ​មាន​តម្លៃ​ខ្ពស់​ដូច​សេវា​សុខភាពឯកជន ដែល​មិន​អាច​ឲ្យ​ពួក​គាត់​ទទួល​យក​បាន​​។

​អ្នកស្រី ភិន ចន្ទនី ប្រធាន​ផ្នែក​ឆ្មប​នៃ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ ​បាននិយាយថា ​ចំពោះ​​បញ្ហា​នេះ​ មណ្ឌល​សុខភាព​មិន​បាន​យក​កម្រៃ​សេវា​លើស​ពី​រដ្ឋ​កំណត់​ទេ។ ប៉ុន្តែ តម្លៃ​ដែល​លើស​នេះ អាច​ជា​សេវា​ថែទាំ​ក្រៅ​ផ្លូវការ​របស់​ឆ្មប​ខាង​ក្រៅ​មណ្ឌល​សុខភាព ដោយ​មាន​ការ​ព្រមព្រៀង​គ្នា រវាង​ពេទ្យ​ឆ្មប និង​សាមីខ្លួន ដែល​ពុំ​មែន​ជា​បន្ទុក​ទទួល​ខុស​ត្រូវ​របស់​មណ្ឌល​សុខភាព​នោះ​ទេ៕

Related Articles

Back to top button
Close
Close