ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដាំដើមឈើនៅ“ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប”
សារព័ត៌មាន Cambodia News/
ខេត្តព្រះវិហារ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញ ក្នុងពិធីប្រារព្ធពិធីដាំកូនឈើនៅតំបន់ “ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប” នាព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ ដែលមានទីតាំងនៅក្នុងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានលក្ខណៈពិសេសច្រើនយ៉ាង ដូច ជា៖ធនធានជីវៈចំរុះដែលជាភាពកម្រនៃធម្មជាតិ,រុក្ខជាតិនិងសត្វ ។ មរតកវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា, មជ្ឈមណ្ឌលផលិតដែក ខ្មែរបុរាណ ដែលអាចមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ ។
លក្ខណៈ ពិសេសទាំងនេះអាចឱ្យទាញប្រយោជន៍យ៉ាងច្រើនសម្រាប់សហគមន៍ ក៏ដូចជាការទាក់ទាញវិស័យ ទេសចរណ៍ ។ គេអាចរៀបចំកញ្ចប់ទេសចរណ៍ដោយភ្ជាប់ទៅនឹងតំបន់ក្បែរនេះដូចជាទឹកជ្រោះព្រះ និម្មិតប្រាសាទព្រះវិហារ…ជាដើម។
សូមបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប មានទីតាំងស្ថិត ក្នុងឃុំឆែប១ និងឃុំឆែប២ ខេត្តព្រះវិហារ មានផ្ទៃដីសរុបចំនួន១១,៤៣៥ហិចតា ត្រូវបានបង្កើតឡើង ដោយ ព្រះរាជក្រឹត្យនៅឆ្នាំ២០១៤៕