បំផ្ទុះគ្រាប់បែកនៅទីក្រុងកាប៊ុលសម្លាប់មនុស្ស៥៧នាក់ និងរបួស១១៩នាក់
សារព័ត៌មាន Cambodia News/
អាហ្វហ្គានីស្ថាន ៖ មនុស្សចំនួន៥៧នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែល១១៩នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដ៏គួរឲ្យរន្ធត់ នៅខាងក្រៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងទីក្រុងកាប៊ុល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរចេញផ្សាយនៅព្រឹកនេះ។
ការវាយប្រហារខាងលើបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅចំពេលមនុស្សម្នាជាច្រើននាក់ កំពុងរង់ចាំយកអត្តសញ្ញាណប័ណ្ណ ហើយក្រុមតាលីបង់ដែលតែងតែដឹកនាំសកម្មភាពវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកប្រឆាំងនឹងអាជ្ញាធរ ក៏បានចេញមុខបដិសេធដែរថា ខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ។
ប៉ុន្តែភ្លាមៗនោះ ក្រុម ISIS បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយ ការវាយប្រហារនេះដែលមានគោលដៅ លើអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត៕