សម្តេចតេជោ ហ៊ុន សែន ព្រមានដកកោះប្រមាណ៣០ពីដៃឯកជនមកវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ថ្លែងនៅកោះរ៉ុងកាលពីព្រឹកថ្ងៃច័ន្ទនេះ សម្តេច ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បានព្រមានថា នឹងដកហូតយកកោះនៅលំហរសមុទ្រប្រមាណ៣០ពីដៃឯកជនវិញ ព្រោះតែក្រុមហ៊ុនទាំងអស់នោះមិនមានការអភិវឌ្ឍន៍ បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យ គ្រប់គ្រង ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កោះនៅកម្ពុជាទាំងអស់មិនមែនជាគោលដៅនៃការ វាយប្រហារភេរវកម្មនោះទេ តែត្រូវដឹងថា កោះទាំងអស់នោះជាដីកោះរបស់រដ្ឋមិនមែនជាកោះ ជាដីរបស់អ្នកណាឬឧកញ៉ាណាម្នាក់នោះឡើយ ។ ចំណែកកោះរ៉ុង គឺជាកោះនិងដីរបស់ រដ្ឋមិនមែនជាកោះរបស់លោកឧកញ៉ា គិត ម៉េង នោះទេ ។
សូមជម្រាបថា ការថ្លែងរបស់សម្តេចធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យ ដំណើរការផ្លូវការសណ្ឋាគារលំដាប់ផ្កាយ៥ « ឌឺរ៉ូយ៉ាល់សេនកោះរ៉ុង » ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ ៕