សម្រេចចោទប្រកាន់មនុស្ស៤នាក់ លើករណីឃាតកម្មលោកស្ត្រី ចេវ សុវឌ្ឍនា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៨) ៖ ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់តែប៉ុណ្ណោះ ក្នុងចំណោម៦នាក់ ពាក់ព័ន្ធនឹងករណីធ្វើឃាតកម្មលើស្ត្រីអ្នកនាង ចេវ សុវឌ្ឍនា។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា ដោយចោទប្រកាន់ពីបទ ឃាតកម្ម និងលាក់បាំងតម្រុយ។
ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, ទី២៖ លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងទី៤៖ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ ចំណែកមនុស្ស២នាក់ទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ៕