សម្តេច ហ៊ុន សែន ថា នឹងកម្ទេចពួកក្បត់ជាតិដូចកម្ទេច ប៉ុល ពត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មិនា ២០១៨) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា សម្តេចដាក់ចេញនូវគោលដៅកម្ទេចពួកក្បត់ជាតិដូចកម្ទេចប៉ុលពត ។ ការថ្លែងរបស់សម្តេចសំដៅទៅ លើលោក សម រង្ស៊ី និងអតីតមេដឹកនាំ CNRP ដែលមានមហិច្ឆិតាបំផ្លាញសន្តិភាពនៅកម្ពុជា។
សម្តេចបានបញ្ជាក់ថា កុំសង្ឃឹមឲ្យសោះថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញ ហើយគ្មានបរទេសណាមកត្រួតត្រា ហ៊ុន សែន បានឡើយ ។ ប៉ុន្តែសម្តេចថា គេអាចបង្កើត គណបក្សថ្មីបាន ហើយចូលរួមការបោះឆ្នោតតែអ្នកត្រូវបានកាត់សិទ្ធិនយោបាយមិនអាចចូលរួម ជាមួយបក្សថ្មីឡើយ ៕