​សម្តេច​ ហ៊ុន ​សែន ​ប្រកាស​​មិន​​ស្វាគមន៍​​ហិង្សា​​ក្នុង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ មិនា ២០១៨) ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​មិន​ស្វាគមន៍​ករណី​ប្រើ​ហិង្សា​ក្នុងករណី គ្រោះថ្នាក់​ចរាចរណ៍​នោះទេ ហើយ​ត្រូវ​ថ្កោលទោស​ដោយ​ម៉ឺងម៉ាត់​បំផុត ព្រោះ​សម្តេច​មិនត្រូវ ការ​ការប្រមូល​ប្តុំ​មនុស្ស ដើម្បី​វ៉ៃ​សម្លាប់​មនុស្ស​នោះទេ ។ ការ​ថ្លែង​របស់​សម្តេច គឺ​សំដៅ​ទៅលើ ការប្រើ​ហិង្សា​កាលពី​ប៉ុន្មាន​ថ្ងៃមុន ដែល​ក្រុមមនុស្ស​បាន​ព្រួត​គ្នា​វ៉ៃ​លោក ស៊ុយ សា​រ៉េ បណ្តាល ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ។​

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ត្រូវ​ពិនិត្យ​ករណី​នោះ​ឲ្យ​មិន​ទែន យើង​មិនគួរ​ឲ្យ មាន​ស្ថានភាព​មែន​នេះ​នោះទេ ហើយ​នេះ​មិនមែនជា​សីលធម៌​របស់​មនុស្ស​ទេ ។ សម្តេច​ថា យើង​ត្រូវ​នាំគ្នា​បញ្ជៀ​ស​កុំ​ឲ្យ​មានការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ឲ្យ​សោះ ។ ប៉ុន្តែ​ត្រូវ​បន្ត​តាម​ចាប់ ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស ។​

សម្តេច​ក៏បាន​សម្តែង​នូវ​ការសោកស្តាយ និង​ឈឺចាប់​ចំពោះ​ករណី​ហិង្សា​ទៅលើ​លោក ស៊ុយ សារ៉េត នាពេល​កន្លងទៅ ហើយ​អំពាវនាវ​ឲ្យ​រួមគ្នា​ខិតខំ​រក្សា​សន្តិភាព​ដែល​រកបាន​ដោយ លំបាក ។ សម្តេច​ថា សន្តិ​ភាពជា​រឿង​មួយ​ហើយ​តែ​ត្រូវមាន​សន្តិភាព សណ្តាប់ធ្នាប់​សង្គម ថែមទៀត ៕

 

Related Articles

Back to top button
Close
Close