​ធ្លាក់​​​លាយ​ឡំ​​ជា​មួយ​​ខ្យល់​​កន្ត្រាក់​ ​និង​​ផ្គរ​រន្ទះ​​​ចាប់​ពី​​ថ្ងៃ​ទី១៧​ ដល់​​ថ្ងៃ​ទី​​២២​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២១ មិនា ២០១៨) ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បញ្ជាក់​ថា ​កម្ពុជា​ចាប់ពី​ថ្ងៃទី ២០​ដល់​ថ្ងៃទី ២២​ខែមីនា​ខាងមុខ នឹងមាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​នឹង​កើតឡើង​បណ្ដា​ខេត្ត​មួយចំនួន​។​

យោងតាម​សេចក្ដីជូនដំណឹង​បន្ថែម​ស្ដីពី ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន​បញ្ជាក់ថា 

បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភាគ​ពាយ័ព្យ ដូចជា​ខេត្ត បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​អាចមាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​។ ក្រសួង​ក៏​អំពាវនាវ​អោយ​ប្រជាជន​បង្កើន​ការ​យកចិត្ត​ដាក់​ខ្ពស់ ដើម្បី​ជៀសវាង​កុំអោយ​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជាយថាហេតុ​។​

​​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​បញ្ជាក់ថា មូល​ហេតុដែល​បណ្ដាលអោយ​បាតុភូត​បែបនេះ​កើតឡើង ដោយសារតែ​ប្រទេស​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ការ​ប្រសព្វ​គ្នា​រវាង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ និង​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​។​

ឥទ្ធិពល​នៃ​បាតុភូត​ទាំងពីរ​នេះ ក៏​ធ្វើអោយ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​កក់ខែ​រាយប៉ាយ ចាប់ពី​ថ្ងៃទី ១៧​ដល់​ថ្ងៃទី​២២​ផងដែរ ជាពិសេស​ចំពោះ​បណ្ដា​ខេត្ត ក្រុង​ក្នុង​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប និង​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ​៕

Related Articles

Back to top button
Close
Close