សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកម្មករជាង ១ម៉ឺននាក់មកពីតំបន់រោងចក្រជ្រៃកោង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មិនា ២០១៨) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃទី២១ ខែមីនា នេះបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកូនក្មួយកម្មករ-កម្មការិនី ១៥,៧៦៣ នាក់ មកពីរោងចក្រសហគ្រាសចំនួន៥ មកពីរោងចក្រតំបន់ជ្រៃកោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គោលបំណងសំខាន់របស់ សម្តេចតេជោ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកម្មករដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាសំខាន់ៗចាំបាច់ និងបញ្ហាប្រឈមនានា។
ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករឱ្យកាន់តែល្អប្រសើរឡើង៕