​​​មន្ត្រី​រាជការ​ទាំង​​អស់​​នឹង​​ទទួល​​បាន​ប្រាក់​​ឧបត្ថម្ភ​​ម្នាក់​​៥​​ម៉ឺន​​រៀល​​​ក្នុង​​ឱកាស​​ចូល​​ឆ្នាំ​​​ខ្មែរ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៣ មីនា ២០១៨) ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តីសម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំ​២០១៨ នេះ​ម្នាក់​ចំនួន​៥​ម៉ឺន​រៀល ជូន​ដល់​មន្ត្រីរាជការ​ស៊ី​វិល នៃ​ក្រុម​នីតិ​បញ្ញា​ត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រី​នគរបាល​ជាតិ​កម្ពុជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ សមា​ជិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ ប្រធាន​ភូមិ អនុប្រធាន​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត​ដែល​កំពុង​បម្រើ​ការងារ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។

ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជន​ពិការ​ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ី​វិល អតីត​យោធិន​នៃ​កង​យោ​ពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាល​ជាតិ​កម្ពុជា ។ ខាងក្រោម​នេះ គឺជា​អនុ​ក្រឹ​តរបស់​រាជរដ្ឋាភិបាល ៖

Related Articles

Back to top button
Close
Close