សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាសព្វថ្ងៃគឺកំពុងបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនពិតប្រាកដ ​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១២ មីនា ២០១៨) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ មីនានេះថា សំណង់អគារពាណិជ្ជកម្មតូចធំ ផ្សារទំនើប និងគេហដ្ឋានទំនើបៗ ត្រូវបានសាងសង់ជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ។ សោភ័ណភាពទីក្រុង គឺកាន់តែស្រស់ស្អាត លេចធ្លោរដែលបាន ទាក់ទាញពាណិជ្ជករ និងទេសចរបរទេសរាប់លាននាក់ មកកម្ពុជាក្នុងមួយឆ្នាំៗ ។

សម្ដេចបន្តថា អ្នកវិនិយោគទុនបរទេស ក៏កំពុងសម្រុកចូលមកបណ្តាក់ទុន ប្រកបអាជីវកម្ម ដោយគ្មានការភ័យខ្លាច នៅក្នុងប្រទេសយើង ។ ជីវភាពពលរដ្ឋក៏បានធូរធារមួយកម្រិតធំ ដោយមានឱកាសពង្រីកមុខរបរ នឹងមានការងារធ្វើ ជាមួយប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតផង។ ទាំងអស់នេះគឺដោយសារកម្ពុជាមានសន្តិភាព ។ បើគ្មានសន្តិភាពទេ គឺគ្មាននរណាហ៊ានមកកម្ពុជា ។

សម្ដេចបញ្ជាក់ថា “កម្ពុជាសព្វថ្ងៃគឺកំពុងបោះជំហាន ឆ្ពោះទៅរកភាព រីកចម្រើនពិតប្រាកដ ដូចដែលយើងបានឃើញច្បាស់ផ្ទាល់ភ្នែក នៅទូទាំងប្រទេស”។

ជាមួយគ្នានោះដែរ សម្ដេចក៏បានជូនពរ បងប្អូនជនរួមជាតិ ឲ្យជួបតែសេចក្តីសុខចម្រើន និងជូនពរក្រុមហ៊ុនវិនិយោគតូចធំទាំងអស់ ទទួលបានជោគជ័យក្នុង ការវិនិយោគនៅកម្ពុជា ៕

 

Related Articles

Back to top button
Close
Close