បង្ក​​គ្រោះ​ថ្នាក់​​ចរាចរ​​ណ៍​ហើយ​​បើក​រត់​ ប្រជាពលរដ្ឋ​ដេញ​វាយកម្ទេច​រថយន្ត​និង​ក​ម្ចាស់​រងរបួស​ធ្ងន់​​​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១២ មីនា ២០១៨) ៖ មាន​ករណី​​បុក​រះ​ជាច្រើន​កន្លែងបង្ក​ឡើង​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បើកបរ​រថយន្ត​ម៉ាក ហ្គិ​ច ក្នុង​ល្បឿន​លឿន​​ ​បណ្តាលអោយមាន​បងប្អូន​ជា​​ពលរដ្ឋ​រងរបួស​ជាច្រើន​នាក់ ចាប់ពី​ចំណុច​ម្ដុំ​វត្ត​ទួល ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រហូត​ឃាត់​បាន​នៅ​ចំណុច​ផ្លូវ​២៦៥ កែង​ផ្លូវ​១៥៦ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ប្រភពព័ត៌មាន​ពី​​ប្រជាពលរដ្ឋ​ដែល​បាន​ដេញតាម​រថយន្ត​បង្ក បានអោយដឹងថា​មុនពេល​កើតហេតុ ជនបង្ក​បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក ហ្គិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-9719 បាន​បុក​រះ​កន្លែង​បូម​កង់​ម៉ូតូ​ឡាន បណ្ដាលអោយមាន​អ្នករងរបួស​ធ្ងន់​២​នាក់ ពេល​បងប្អូន​ជា​ពលរដ្ឋ​ឃើញ​ហេតុ​ការ​បាននាំគ្នា​ដេញតាម​ឃាត់​រថយន្ត​​​តែ​ម្ចាស់​រថយន្ត​​មិន​​ឈប់​​​បាន​ព្យាយាម​​បើក​គេចរត់​ រហូត​​រថយន្ត​បែក​កង់​ទៅមុខ​លែងរួច​ត្រូវបាន​ប្រជា​​ពលរដ្ឋ វាយកំទេច​រថយន្ត​និង​ម្ចាស់​រថយន្ត​បណ្ដាលអោយ​រងរបួស​ធ្ងន់។

​ពាកព័ន្ធ​ករណី​ចរាចរណ៍​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះជួយ​អន្តរាគមន៍ និង​ទាក់ទង​រថយន្ត​សង្គ្រោះបន្ទាន់​យកទៅ​មន្ទីរពេទ្យ ភ្លាមៗ​តែម្ដង​។​ ​បច្ចុប្បន្ន​ជនបង្ក​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ចំណែក​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​ដើម្បី​​រក​ចាំ​ការ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​​

Related Articles

Back to top button
Close
Close