សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ប្ញស្សសីមាសម្ពោធព្រះវិហារ «ជ័យមង្គល»
សារព័ត៌មាន Cambodia News/
កំពង់ចាម (០១ មីនា ២០១៨) ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ព្រឹកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅ ភូមិ ព្រែកឪជ្រឹងក ឃុំ ព្រែករំដេង ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម៕