សម្តេច​​តេ​ជោ ​ហ៊ុន ​សែន​ ​ការ​ដុត​​រូប​ទីង​មោង​ វា​​មិន​​អាច​ធ្វើ​​ឲ្យ​​សម្តេច​ស្លាប់​​បាន​ទេ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ​(២៨ កុម្ភៈ ២០១៨) ៖ ថ្លែង​នៅក្នុង​ពិធី​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ប្រមាណ​២០០០០​នាក់ នៅ​ខេត្តកំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ​នេះ សម្តេច ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​ថា « បើ​ចង់​ឲ្យ ហ៊ុន សែន ងាប់​ត្រូវ​ដុត ឬ​វ៉ៃ​កំទេច​រូប​នាគ​ទាំងអស់​នៅតាម​វត្ត​អារាម ព្រោះថា សម្តេច​កើត​ឆ្នាំរោង ( នាគរាជ ) ។

សម្តេច​ថ្លែង​បែប​នេះ​ បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​នៅក្រៅ​ប្រទេស​ប៉ុន្មាន​ថ្ងៃនេះ បាន​នាំ​គា្ន​ដុត​រូប​ទីងមោង​ដែល​គេ​ថា តំណាង​សម្តេច​ជា​សាធារណៈ ដែល​សកម្មភាព​នោះ​បង្ហាញ​នូវ​ក្តី​អា​មាស​សម្រាប់ ជាតិ​សាសន៍​ខ្មែរ​ទាំងមូល ។ ប៉ុន្តែ​សម្តេច​ថា ការដុត​នោះ​គឺ​ខុស​ហើយ វា​មិន​អាចធ្វើ​ឲ្យ​សម្តេច ស្លាប់​បានទេ ​សូម​ប្រាប់​ទៅ​ចុះ​ថា បើ​ចង់​ឲ្យ​សម្តេច​ស្លាប់​នោះ គឺមាន​តែ​ដុត ឬ​វ៉ៃ​កម្ទេច រូប​នាគ​ទាំងអស់​ដែលជា​នៅ​នឹង​វត្ត​អារាម​នោះទេ ព្រោះថា ជីវិត​សម្តេច​គឺ​ភ្ជាប់​ជាមួយ​រូប​នាគ​ទាំង អស់​ដែល​នៅជាប់​វត្ត​អារាម៕

Related Articles

Back to top button
Close
Close