សង្ឃ ប៊ុត ប៊ុន​តិ​ញ ​ប្រមាថ​​លើ​​ព្រះ​​ចេស្តា​​ព្រះ​មហាក្ស​ត្រ​ខ្មែរ​​យ៉ាង​ធ្ងន់​ធ្ងរ​​បំផុត​​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ សង្ឃ​ឈ្មោះ ប៊ុត ប៊ុន​តិ​ញ បាន​ប្រើ​ពាក្យសំដី​ប្រមាថ យ៉ាងធ្ងន់ធ្ងរ​បំផុត ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ខ្មែរ ដោយបាន​និយាយថា បាន​សោយ​ទឹកនោម​វៀតណាម ក្រៅពី​នាយករដ្ឋមន្ត្រី និង​ប្រជាជន​ខ្មែរ ។ ការប្រមាថ​នោះ​ធ្វើឡើង​ក្នុង​កិច្ចសម្ភាសន៍​មួយ​របស់​សង្ឃ​ឈ្មោះ ប៊ុត ប៊ុន​តិ​ញ ជាមួយ​វិទ្យុ អាស៊ីសេរី ដែលជា​វិទ្យុ​របស់​សហរដ្ឋអាមេរិក កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។​

យោងតាម​ក្លី​ប​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ សង្ឃ​ឈ្មោះ ប៊ុត ប៊ុន​តិ​ញ បាន​និយាយថា «​រាល់ថ្ងៃនេះ ខ្មែរ​ភ្នំពេញ និង​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​ផឹកទឹក នោម​យួន​ទេ គេ​នោម គេ​ជុះ​ដាក់​ទន្លេ ហើយ​យើង​យក​ទឹកទន្លេ​ដែល​បក​មក​ក្បែរ​វាំង​ហ្នឹង កន្លែង​ប្រសព្វ​ទឹក​ចាក់​មក​ក្បែរ​វាំង​ហ្នឹង អញ្ចឹង​អ្នក​ដែល​ផឹក​ទឹកនោម​យួន មិនមែន​តែ​នាយក​រដ្ឋ មន្ត្រី​ទេ ស្តេច​ហ្នឹង​ក៏​ផឹក តែ​អាត្មា​អ្នក​សៀមរាប​អត់​មាន​ផឹក​ទេ គឺ​ជីក​អណ្តូង​ផឹក​»​។​

​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ស្តាប់​ការប្រមាថ​របស់​សង្ឃ​ឈ្មោះ ប៊ុត ប៊ុន​តិ​ញ ចំពោះ​ព្រះមហាក្សត្រ ខ្មែរ​បានបង្ហាញ​ការក្តៅក្រហាយ​យ៉ាងខ្លាំង ហើយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​សង្ឃ​បំផ្លាញ​សាសនា ឬ ទមិឡ​ម្នាក់នេះ​យកមក​ផ្តន្ទាទោស​តាម ច្បាប់​មិនអាច​លើកលែង​បាន​នោះឡើយ​៕

 

 

Related Articles

Back to top button
Close
Close