សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានទិសដៅ ជួយពង្រឹង ពាណិជ្ជករ និងអ្នកវិនិយោគ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ កុម្ភៈ ២០១៨) ៖ ក្នុងជំនួបពិភាក្សាការងារជាមួយសមាគមខ្មែរ-ចិន ដឹកនាំដោយ លោក ពង់ ឃាវសែ ប្រធាន សមាគមខ្មែរ-ចិន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ ថា “ខ្ញុំមានទិសដៅក្នុងការជួយពង្រឹងពាណិជ្ជករ និងអ្នកវិនិយោគក្នុង ស្រុកឲ្យ មានឱកាសកាន់តែច្រើនក្នុងការរកស៊ីទទួលទានតូចធំ ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខ”។
សម្តេចបន្ដថា សេដ្ឋកិច្ចជាតិកម្ពុជារឹងមាំដោយសារស្ថិរភាពនយោបាយ និងចូលរួមពី សំណាក់អ្នកវិនិយោគទុនក្នុងប្រទេស ។ សម្ដេចថា សព្វថ្ងៃនេះ សមាគមខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះមានគណៈអចិន្ត្រៃយ៍១៨រូប និងសមាជិក៥០រូប ដែលមានទិសដៅចូល រួមចំណែកអភិវឌ្ឍប្រទេសកម្ពុជារួមទាំងសេដ្ឋកិច្ច សង្គមកិច្ច និងការងារផ្សេងៗដទៃទៀត ជាពិសេសនោះ គឺចូលរួមចំណែកលើកស្ទួយវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។
សម្តេច ហ៊ុន សែន បញ្ជាក់សារជាថ្មីដល់សមាគមចិនថា កម្ពុជាមិនរើសអើងអ្នកវិនិយោគទេ គឺអាចលទ្ធភាពចាប់ដៃគូរកស៊ីជាមួយប្រទេសណាក៏បាន រួមទាំងតៃវ៉ាន់ផងដែរ ប៉ុន្តែកម្ពុជា ទទួលស្គាល់តែប្រទេសចិន និងនយោបាយតែមួយ៕