ចូល​ឆ្នាំ​​ចិន​​-​វៀត​ណាម​​៤​​ថ្ងៃ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ស្លាប់​​មនុស្ស​​៤៤​​នាក់ ​និង​​របួស​​៩១​​នាក់​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ កុម្ភៈ ២០១៩) ៖ តាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា រយៈពេល​៤​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម គិត​ចាប់ពី​ថ្ងៃទី​១៥-១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ៦៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤៤​នាក់ និង​របួសធ្ងន់​-​ស្រាល ៩១​នាក់​។

​របាយការណ៍​បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នៅ​ឆ្នាំ​២០១៨​នេះ ថយចុះ​ចំនួន ៨​លើក បើ​ធៀប​នឹង​រយៈពេល​៤​ថ្ងៃ​ដូចគ្នា​នៅ​ឆ្នាំ​២០១៧ ហើយ​ចំនួន​អ្នករងរបួស​បាន​ថយចុះ ២៩​នាក់ ផងដែរ​។ តែ​អ្នកស្លាប់​បាន​កើនឡើង ៩​នាក់​ទៅវិញ​។​

​របាយការណ៍​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ដោយសារ​ការបើកប​រលឿ​ន ៣៣​លើក​, ដោយសារ​ស្រវឹង ៨​លើក​, ដោយសារ​ប្រជែង ៨​លើក​, ដោយសារ​មិន​ប្រកាន់​ស្តាំ ៤​លើក​។ ខេត្ត​ដែល​កើត​គ្រោះថ្នាក់​ច្រើនជាងគេ គឺ​ខេត្តកំពង់ឆ្នាំង បានកើត​គ្រោះថ្នាក់​ចរាចរណ៍ ៩​លើក បន្ទាប់មក​ខេត្តកណ្តាល កើតឡើង​ចំនួន ៥​លើក​៕

 

 

Related Articles

Back to top button
Close
Close