រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ៖ ​អ្នកកាសែត​ដឹកឈើ​ជា ​អ្នកកាសែត​អាក្រក់បំផ្លាញ​អ្ន​កកាសែត​ល្អ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (២៩ មករា ២០១៨) ៖​ ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ ទី​២៩​មករា ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​បង្ហោះ​រូបថត​២ សន្លឹក​បង្ហាញ​ពី​ឈើ​ក្នុង​ឃ្លុប​ឡាន​​ខាងក្រោយ និង​ប័ណ្ណ​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ដាក់​មុខ​ឡាន ហើយ​សរសេរ​យ៉ាងខ្លី​ថា “​អ្នកកាសែត អាក្រក់ បំផ្លាញ​អ្នក​​កាសែត ល្អ​”​។​

​សារ​របស់ឯកឧត្តម​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ​ធ្វើ​ឡើង បន្ទាប់ពី​មន្ត្រី​យោធា និង​ជា​អ្នកយកព័ត៌មាន​ដោយមាន​ម្នាក់​​ដែល​ឈ្មោះ​២​ផ្សេងគ្នា ពោល​នៅ​ខាង​យោធា​មានឈ្មោះ ហាក់ ប៉ូលីស ពាក់​ស័ក្តិ​២ និង​ខាង​វិស័យ​ព័ត៌មាន​វិញ​មានឈ្មោះ សួស ណៃ អ្នកយកព័ត៌មាន​ឲ្យ​កាសែត “​សេរីភាព​ខ្មែរ​” ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ជាមួយនឹង​រថយន្ត​ដឹកឈើ​។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បាន​សម្តែង​ការមិន​ពេញចិត្ត​នឹង​ទង្វើ​របស់​អ្នកកាសែត​ម្នាក់​ដែល​យកឈ្មោះ​​ជា​អ្នកកាសែត មាន​ទាំង​ប័ណ្ណ​ដាក់​មុខ​ឡាន ចេញ​ដោយ​ក្រសួង​ព័ត៌មាន ដឹកឈើ នោះ​ទៅវិញ ។​ទង្វើ​នោះ ត្រូវបាន​​ឯកឧត្តម​​រដ្ឋមន្ត្រី ចាត់ទុកថា​ជាការ​បំផ្លាញ​អ្នក​កាសែត​ល្អ​៕

 

Related Articles

Back to top button
Close
Close