​ម្ចាស់អាជីវកម្មអត់អាជ្ញាប័ណ្ណ នឹង​ត្រូវ​ទទួល​រង​ពិន័យ ឬ​អាច​ជាប់​ពន្ធ​ធនាគារ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ មករា ២០១៨) ៖ ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្ដីពី “ការ​ពង្រឹង ​ការអនុវត្ត​កាតព្វកិច្ច​របស់​ភ្នាក់ងារ​សេវា​ពន្ធដារ​” កាល​ពី​ថ្មី​ៗនេះ​ ឯកឧត្តម អេង រតនា​ ​ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់​ពន្ធ​ធំ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ បាន​​រំឮក​ដល់​ ក្រុមហ៊ុន​ ឬ សហគ្រាស​ណា​ដែល​ធ្វើ​សកម្មភាព​​អាជីវកម្ម​ជា​ភ្នាក់ងារ​សេវា​កម្ម​ពន្ធដារ​ គ្មានអាជ្ញាប័ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ នឹង​ត្រូវ​ទទួល​រង​ពិន័យ​ពី​ ៥ ០០០ ០០០ រៀល ​ដល់ ១០ ០០០ ០០០​រៀល ​ឬ​អាច​ជាប់​ពន្ធ​ធនាគារ​ពី ១ខែ ដល់ ១ឆ្នាំ ឬ​អាចជាប់​ទោស​ទាំង​ពីរ​​​។

ឯកឧត្តម ​បញ្ជាក់​ថា​៖«​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ​ដើរតួ​យ៉ាង​សំខាន់​ ដើម្បី​ពង្រឹង​វប្ប​ធ​ម៌បង់ពន្ធ​ ពង្រឹង​តម្លាភាព​លើលិខិត​ប្រកាស​បង់ពន្ធ និង​ធ្វើ​ឲ្យ​ការប្រកាស​បង់ពន្ធ​រប​ស់​អ្នក​ជាប់ពន្ធ​មាន​ភាពត្រឹមត្រូវ​»​។  ​

​​គូស​បញ្ជាក់​ថា ​​​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ​គឺជា​បុគ្គល​មាន​សិទ្ធិ​ធ្វើជា​អ្នកតំណាង​ស្របច្បាប់​ពី​អ្នក​ជាប់ពន្ធ ​មាន​សិទ្ធិ​ជំនួស​មុខ​ឲ្យ​អ្នក​ជាប់ពន្ធ​ក្នុង ការ​បំពេញ​កាត​កិច្ច​ពន្ធ ដូចជា ​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​, ធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​សារពើពន្ធ​, ​បំពេញបែបបទ​ពន្ធដារ និង​ពន្យល់​ពីបទ​បញ្ញត្តិ​ច្បាប់​ពន្ធដារ​ដល់​អ្នកជា​ប់ព​ន្ធ ជាដើម​។

​ដើម្បី​ទទួល​អាជ្ញា​ប័ណ្ណជា​ភា្ន​ក់​ងារ​សេវាកម្ម​ពន្ធដារ ​ជនឬ​បុគ្គល​នោះ​ត្រូវ​ឆ្លងកាត់​លក្ខ​ខណ្ឌ​ប្រឡង ឬ​ជា​គណនេយ្យករ និង​សវន​ករ​ជំនាញ ​ចេញពី​សមាជិក​វិទ្យាស្ថាន​គណនេយ្យករ​និង​សវន​ករ​ជំនាញ​កម្ពុជា​។ រី​ឯ​​លក្ខខណ្ឌ​សម្រាប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្មជា ​ភា្ន​ក់​ងារ​សេវាកម្ម​ពន្ធដារ​  គឺ​ត្រូវ​មាន​អាជ្ញា​ប័ណ្ណ​គណនេយ្យ​ និង​សវនកម្ម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕​

 

Related Articles

Back to top button
Close
Close