គយ​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​រថយន្ត តែ​បន្ថយពន្ធ​ទូរ​សព្ទ​

សារព័ត៌មាន​ Cambodia News/

​ភ្នំ​ពេញ​ (២៤ មករា ២០១៨) ៖ យោងតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា រាជរដ្ឋាភិបាល​បានសម្រេច​កែសម្រួល​អត្រា​ពន្ធអាករ​លើ​មុខទំនិញ​មួយចំនួន ដែល​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ ០១ មករា ២០១៨​។​

​ក្នុងនោះ រថយន្ត​គ្រួសារ​ប្រើប្រាស់​ឥន្ធនៈ​សុទ្ធ ដែលមាន​ទំហំ​ស៊ីឡាំង​លើសពី ៣០០០ cc (Highlander, RX 330 ជាដើម​) នឹងត្រូវ​ដំឡើង​អាករ​ពិសេស​ពី ៦៥% ដល់ ៧០% (​កើន ៥%)​។ ទូរ​សព្ទ​មានការ​បន្ថយ​អាករ​ពិសេស​ពី ១០% មក​ត្រឹម ៥% (​ចុះ ៥%)​។​

​ការប្រែប្រួល​អត្រាពន្ធអាក​រ​នេះ អាចធ្វើ​ឲ្យ​តម្លៃ​រថយន្ត​លក់​តាម​ហាង និង​ក្រុមហ៊ុន​មានការ​កើនឡើង ប៉ុន្តែ​ហាង​មួយចំនួន​អាច​នៅ​រក្សា​តម្លៃ​ដូច​មុន ព្រោះ​ជា​ទំនិញ​ទិញ​ចូល​មុន​ការកំណត់​អាករ​ថ្មី ខណៈ​រថយន្ត​នាំចូល​ក្រោយ​ខែមករា​ឆ្នាំ ២០១៨ គឺ​តម្លៃ​ថ្លៃ​ជាង​មុន​។​

​ងាក​មក​មើល​តម្លៃ​ទូរ​សព្ទ​ក្រោយ​ប្រកាស​អាករ​ថ្មី នឹងមាន​ការធ្លាក់​ថ្លៃ ស្រប​ពេលដែល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ត្រៀម​ចេញ​ម៉ូ​ដែល​ថ្មីៗ ដែល​ធ្វើ​ឲ្យ​ម៉ូ​ដែល​ខ្លះ​អាច​ចុះថ្លៃ​ដល់​ទៅ ៤០ ដុល្លារ សម្រាប់​ម៉ូ​ដែល​មួយចំនួន​៕​

 

 

 

 

Related Articles

Back to top button
Close
Close