សម្តេចតេ ជោ ហ៊ុន សែន ដឹកនាំប្រតិភូចេញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅម៉ោង៨៖៥៥នាទីព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដែល្លី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ប្រទេស ឥណ្ឌានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ដ្រីឥណ្ឌា។ ទាំងការបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផងនោះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវស្នាក់នៅប្រទេសឥណ្ឌារហូតដល់ថ្ងៃទី២៨ ខែមករា៕