មនុស្ស ៥​នាក់​បាត់បង់​ជីវិត​​​អំឡុង​ការ​តវ៉ា​​នៅ​តាម​​ដង​ផ្លូវ​​​​ក្នុង​ប្រទេស​កុងហ្គោ​

សារព័ត៌មាន​ Cambodia News/

កុងហ្គោ (២២ មករា ២០១៨) ៖ បេសកកម្ម​រក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​​ នៅ​ក្នុង​ប្រទេស​កុងហ្គោ​​បាន​និយាយ​ថា កង​កម្លាំង​សន្តិសុខ​​កុងហ្គោ​បាន​បាញ់​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់ ៥​នាក់ និង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​​បំបែក​ហ្វូង​​អ្នក​តវ៉ា​ ដែល​ត្រូវ​ហាម​ឃាត់​​ប្រឆាំង​​ប្រធានាធិបតី​​លោក Joseph Kabila ដែល​បាតុកម្ម​នេះ​ត្រូវ​បាន​រៀប​ចំ​​ដោយ​ក្រុម​អ្នក​នៅ​វិហា​កាតូលិក​កាល​ពី​ថ្ងៃ​អាទិត្យ​។

សាក្សី​ភ្នាក់ងារ​​​ព័ត៌មាន​​រ៉យធឺរ​បាន​ឃើញ​​នគរបាល​​ និង​កង​ទ័ព​​ប៉ារ៉ា​បាញ់​ផ្សែង​​បង្ហូរ​ទឹក​ភ្នែក​​ និង​បាញ់​កាំ​ភ្លើង​ឡើង​លើ​អាកាស​​កាល​ពី​ថ្ងៃ​អាទិត្យ​​នៅ​ខាង​ក្រៅ​វិហារ​ Notre Dame ក្នុង​ក្រុង​​គីនហ្សាសា។

លោក ហ្លូរែន ម៉ាសល អ្នក​នាំ​ពាក្យ​​របស់​​បេសកកម្ម​​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​​ម៉ូនូសស្កូ​​ក៏​បាន​និយាយ​ថា ​មនុស្ស​ ៣៣​នាក់​​រង​របួស និង ៤៩​នាក់​​ត្រូវ​បាន​​ចាប់​ខ្លួន ​នៅ​កន្លែង​ផ្សែង​ៗ​គ្នា​​​ក្នុង​ប្រទេស​នេះ។ ក៏​ដូច​ជា​នៅ​ទីក្រុង​គីនហ្សាសា​​ដែរ ​ការ​តវ៉ា​ជា​​ច្រើន​​បាន​ផ្ទុះ​​ឡើង​នៅ​ទីក្រុង​អាជីវកម្ម​រ៉ែ​ពេជ្រ​ប៊ូជី-ម៉ាលី និង​នៅ​ទីក្រុង​ហ្គូម៉ា​នា​ភាគ​កណ្ដាល​ប្រទេស​កុងហ្គោ៕​

Related Articles

Back to top button
Close
Close