ប្រសាសន៍​​សំខាន់ៗ​​របស់​​សម្តេច​​តេ​ជោ​​ក្នុង​ជំនួប​​ជា​មួយ​​អ្នក​សារព័ត៌​មាន​​ជា​​លើក​​ទី​២​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ល្ងាច​ថ្ងៃអាទិត្យ ៥​កើត ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជួប​សំណេះ​សណាល​ជាមួយ​អ្នកព័ត៌មាន អ្នកនាំពាក្យ និង​មន្ត្រី​ព័ត៌មាន​ប្រមាណ ៣៤០០​នាក់​។​
​ក្នុងជំនួប​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អនុសាសន៍​ជាច្រើន ដើម្បី​ពង្រឹង​វិស័យ​ព័ត៌មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ខាងក្រោម​គឺជា​ប្រសាសន៍​សំខាន់ៗ​មួយចំនួន​របស់​សម្តេច​តេ​ជោ​៖
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​បរិបថ​សភាពការណ៍​លើ​វិស័យ​ព័​ត៌​នា​ប​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន ក្តៅ ឬ ត្រជាក់ ស្ថិតនៅលើ​ស្ថាប័ន ឬ អ្នកព័ត៌មាន​ខ្លួនឯង​តែប៉ុណ្ណោះ​។ សម្តេច​តេ​ជោ​ថា បើ​ចង់​ក្តៅ​សរសេរ​ជេរប្រមាថ​ទៅ នឹង​ក្តៅ តែបើ​ត្រជាក់​សរសេរ​លើកដៃ​លើកជើង​ទំយើ​បុគ្គល​ឲ្យ​ខ្លាំង​ទៅនឹង​ត្រជាក់​រហូត​ហើយ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា ព័ត៌មាន​ទាំង​ល្អ និង​អាក្រក់ ត្រូវ​បញ្ចូលមក​ជាមួយគ្នា ដើម្បី​ក្លាយជា​កញ្ចក់​ឆ្លុះបញ្ចាំង​មួយ​។ សម្តេច​បាន​ថ្លែងថា ប្រសិនបើ​រឿង​ពិត​ហើយ​អាក្រក់​មិន​បញ្ចេញ​មក​មិន​អាចជួយ​សង្គម​បាន​នោះទេ​។​
* សម្តេច​តេ​ជោ បាន​រំលឹកថា ត្រូវធ្វើ​យ៉ាងណា​ឲ្យ​មាន​ព័ត៌មាន​ពិត​មួយ ហើយ​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នៅក្នុង​សង្គម​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​កម្ពុ​ជាមាន​ព័ត៌មាន​បែប​សកម្ម ៣​ប្រភេទ​៖ ១. សារព័ត៌មាន ដែល​ដើរតួ​ជា​ម៉ាស​ព្យា និង​ជម្រិត​ទារប្រាក់​គេ​ជាដើម​, ២. ព័ត៌មាន​អត់​ច្បាប់ មិន​គោរព​ច្បាប់ និង​បន្លំ​ប្រាក់​មិន​បង់ពន្ធ និង​៣. ព័ត៌មាន​មានតែ​ឈ្មោះ​តែ​គ្មាន​សកម្មភាព​។​
* សម្តេច​តេ​ជោ បាន​ថ្លែង​ព័ត៌មាន​៣​ប្រភេទ​នេះ មិនគួរ​ឲ្យ​មាននៅ​កម្ពុជា​នោះឡើយ​។​
* សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងប្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​ថា មិនត្រូវ​គិតថា អ្នកព័ត៌មាន​ជា​អ្នក​បំផ្លេចបំផ្លាញ​នោះទេ​។​
* សម្តេច​តេ​ជោ បាន​ផ្តាំផ្ញើ​ទៅ​ស្ថាប័ន​ព័ត៌មាន និង​អ្នកព័ត៌មាន​ថា ដើម្បី​ឲ្យ​មានការ​គាំទ្រ​ត្រូវ​ប្រកាន់​ចលនា​និយម​កណ្តាល មិនត្រូវ​ឆ្វេង​ពេក ស្តាំ​ពេក ហើយ​ត្រូវតែ​ហ៊ាន​និយាយ​មក​។ ប៉ុន្តែ​មិនត្រូវ​ធ្វើជា​ចៅក្រម​កាត់សេចក្តី​នោះឡើយ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​លើកទឹកចិត្ត​ឲ្យ​អ្នកព័ត៌មាន​ធ្វើជា​ចៅក្រម​នោះឡើយ ត្រូវ​ប្រឹង​រៀនសូត្រ​ពី​វិជ្ជាជីវៈ​ជា​អ្នកព័ត៌មាន​។​
* សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ពិនិត្យ​លើ​អ្នកព័ត៌មាន​មួយចំនួន ដែល​បាន​ដើរតួ​ធ្វើជា​ចៅក្រម​កាត់សេចក្តី​។​
* សម្តេច​តេ​ជោ បាន​ថ្លែងថា គួរតែ​អរគុណ​ដល់​អ្នកព័ត៌មាន ដែល​ហ៊ាន​និយាយ​ការពិត​ចេញមក មិនត្រូវ​ខឹង​នោះទេ ព្រោះ​ព័ត៌មាន​បានបង្ហាញ​ឲ្យ​ដឹង​នៅ​ព័ត៌មាន​ដែល​មិនដឹង​នោះ​។​
* សម្តេច​តេ​ជោ លើកទឹកចិត្ត​ឲ្យ​អ្នកព័ត៌មាន​ភាពខ្លាហាន តែ​ត្រូវ​ប្រកាន់​នូវ​សុ​ច្ចរិតភាព​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា អ្នកព័ត៌មាន​មួយចំនួន​មាន​ភាព​ខ្ចិ​ល​ច្រអូស និង​ខ្វះ​ចំណេះដឹង​ផ្នែក​ជា​បច្ចេកវិទ្យា ដែលជា​ហេតុ​នាំ​ឲ្យ​ខ្វះ​ព័ត៌មាន​ផ្សាយ​។​
* សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងថា អ្នកនាំពាក្យ​មួយចំនួន​មិនទាន់បាន​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ ជាពិសេស​នៅតាម​បណ្តា​ខេត្ត​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​អ្នកនាំពាក្យ​ត្រូវ​ពង្រឹងសមត្ថភាព ដើម្បី​ផ្តល់ព័ត៌មាន​ដល់​អ្នកព័ត៌មាន​។ សម្តេច​តេ​ជោ​បន្តថា ធ្វើជា​អ្នកព័ត៌មាន​បាន អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​។​
* សម្តេច​តេ​ជោ បាន​ថ្លែង​ជំរុញ​ឲ្យ​អ្នកព័ត៌មាន​ត្រូវ​ប្រឹងប្រែង​ស្វះស្វែង​រក​ព័ត៌មាន បើ​មិន​ស្វះ​ស្វែងរក​ព័ត៌មាន​ទេ នឹង​ក្ស័យ​អាជីព​ជាមិនខាន​។​
* សម្តេច​តេ​ជោ បាន​ថ្លែងថា សម្តេច​ចង់បាន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​ធ្វើជា​កញ្ចក់​ឆ្លុះ​សង្គម ពោល​សម្តេច​ត្រូវការ​ព័ត៌មាន​ពិត​នៅក្នុង​ការគ្រប់គ្រង​រប​ស់ស​ម្តេច​។​
* សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែងថា សម្តេច​ចង់បាន​ព័ត៌មាន ដែល​ធ្វើជា​សរសៃ​ផ្តល់ព័ត៌មាន​ពីរ​ដ្ឋ​ទៅ​ឲ្យ​ប្រជាជន​។

* សម្តេច​តេ​ជោ បាន​ថ្លែងថា សម្តេច​ចង់បាន​ព័ត៌មាន​ចេះ​រិះគន់ ដើម្បី​ស្ថាបនា ដោយ​តាមដាន​សកម្មភាព​រប​ស់​ស្ថាប័ន​របស់​រដ្ឋ ហើយ​ចេះ​ពាំនាំ​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​មក​រាជរដ្ឋាភិបាល​វិញ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​មហាសន្និបាត​បក្ស​សម្តេច​បានសម្រេច​ដាក់ចេញ​គោលនយោបាយ​២០១៨-២០២៣ ដោយ​កំណត់​ឲ្យ​វិស័យ​កសិកម្ម​កើនឡើង​៤​ភាគរយ​រៀងរាល់ឆ្នាំ​។​
* ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ថ្លែង​ផងដែរ​ថា សម្តេច​ចង់បាន​ស្ថាប័ន​ព័ត៌មាន និង​អ្នកព័ត៌មាន ដែល​ចូលរួម​វិភាគ​យុទ្ធសាស្ត្រ​នយោបាយ​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​។​
* សម្តេច​តេ​ជោ បាន​ថ្លែងថា សម្តេច​មិន​ចង់ឃើញ​ត្រឹមតែ​ព័ត៌មាន​ចេះ​ជេរប្រមាថ និង​បំពុលសង្គម​នោះទេ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងថា សម្តេច​មិន​ចង់ឃើញ​អ្នកព័ត៌មាន​ដែល​ជម្រិត​ទារប្រាក់​នោះដែរ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ផងដែរ​ថា ចង់ឃើញ​ស្ថាប័ន​ព័ត៌មាន​ចេះ​បង្កើន​សមត្ថភាព​បច្ចេកវិទ្យា ដើម្បី​ផ្តល់ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស​។​
* សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​កោតសរសើរ​ទូរទស្សន៍​ជាតិ ដែល​ពេលបច្ចុប្បន្ន​ផ្តល់ព័ត៌មាន​បាន​ឆាប់រហ័ស លែង​ផ្អូម​ដូចពេលមុន​ទៀតហើយ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អនុញ្ញាត​មិន​ឲ្យ​យកប្រាក់​ពន្ធ​លើ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​រយៈពេល​៥​ឆ្នាំ តាម​សំណើ​របស់​សមាគម​ទូរទស្សន៍​ផងដែរ​។​
* សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ប្រតិកម្ម​ផងដែរ​ចំពោះ​តារាៗ​មួយចំនួន ដែល​តែងតែ​លើកឡើងថា មាន​ឧកញ៉ា និង​អ្នកធំៗ​ច្រើនណាស់​តាម​ស្នេហ៍​ខ្លួន​។ ក្នុងន័យនេះ​សម្តេច​តេ​ជោ បានស្នើ​ឲ្យ​តារា​នោះ​ចុច​ឲ្យ​ចំៗ​ឈ្មោះ ដើម្បី​កុំ​ឲ្យ​ខូច​ដល់​ឈ្មោះ​ឧកញ៉ា និង​អ្នកធំ​ដទៃទៀត​៕ (​អត្ថបទ FN)

Related Articles

Back to top button
Close
Close