ប៉ូលីសឃាត់ និងណែនាំអ្នកជិះម៉ូតូឲ្យរកមួកពាក់ភ្លាមៗទើបឲ្យបន្តដំណើរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មករា ២០១៨) ៖ យោងតាមលិខិតរបស់នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ផ្ញើទៅស្នងការរង និងនាយការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោកទាំង២៤រាជធានី-ខេត្ត កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំពោះករណីជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនៅតាមខេត្តទាំង២៤ ត្រូវឃាត់ម៉ូតូ ហើយណែនាំឲ្យរកមួកសុវត្ថិភាពមកពាក់បានភ្លាមៗ ទើបអនុញ្ញាត ឲ្យបន្តដំណើរ ដោយមិនពិន័យ និងមិនឃាត់ទុកម៉ូតូបន្តទៀតទេ។
សូមបញ្ជាក់ថា ក្រោយពីមានការចេញបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាកាលពីពេលថ្មីៗមក ឲ្យមានការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនោះ សង្កេតឃើញថា នៅតាមគោលសំខាន់ៗនៅទូទាំង ប្រទេសបានដាក់កងកម្លាំង សមត្ថកិច្ច ជាច្រើន ដើម្បីអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធិភាព ជៀសវាងការបង្កគ្រោះថ្នាក់ រហូតដល់បាត់បង់អាយុជីវិត៕