មនុស្ស​​៦០​​នាក់​​ស្លាប់ ​និង​​របួស ក្នុង​ការ​​វាយប្រ​ហារ​​ដោយ​​គ្រាប់​បែក​​នៅ​​នី​ហ្សេ​រី​យ៉ា​

សារព័ត៌មាន​​ ​Cambodia News/

​នី​ហ្សេ​រី​យ៉ា (១៨ មករា ២០១៨៖ ប្រជាពលរដ្ឋ​និង​មន្ត្រី​ម្នាក់​បាន​និយាយថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​២​នៅ​ផ្សារ​មួយកន្លែង​ស្ថិតក្នុង​ទីក្រុង​ម៉ៃ​ឌូ​ហ្គូ​រី (Maiduguri) ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១២​នាក់​បាត់​បង់ជីវិត និង​៤៨​នាក់​ផ្សេងទៀត​រងរបួស​។ ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នោះបាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ពុធ​។​

​ប្រធាន​ប្រតិបត្តិ​ការសង្គ្រោះ​នៅក្នុង​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​រដ្ឋ​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ទាំង​២​នោះ​មាន​ម្នាក់​គឺជា​ស្ត្រី និង​ម្នាក់ទៀត​គឺជា​បុរស ហើយ​អ្នក​បំផ្ទុះ​ដែលជា​ស្ត្រី​បានធ្វើការ​វាយប្រហារ​នៅ​ខាងក្នុង​ផ្សារ​នោះ​។​

​ផ្សារ​មួយកន្លែង​នេះ​គឺជា​ទីតាំង​ជំរំ​មួយ​សម្រាប់​ជនភៀសខ្លួន ហើយ​ត្រូវបាន​រង​ការវាយប្រហារ​ជាច្រើនលើក​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពី​សំណាក់​ក្រុម​បះបោរ​បូ​កូ ហា​រ៉ា​ម (Boko Haram)

គួរ​បញ្ជាក់ថា ក្រុម​បះបោរ​បូ​កូ ហា​រ៉ា​ម (Boko Haram) ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីក្រុង​ម៉ៃ​ឌូ​ហ្គូ​រី (Maiduguri) នេះ​បានសម្លាប់​មនុស្ស​ជាង​២​ម៉ឺន​នាក់​នៅក្នុង​ការបះបោរ​រ​បស់​ពួកគេ​អស់​រយៈពេល​៩​ឆ្នាំ​៕

 

Related Articles

Back to top button
Close
Close