រាជធានី-ខេត្តចំនួន៩នឹងមានភ្លៀងធ្លាក់កក់ខែចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ មករា ២០១៧) ៖ ឥទ្ធិពលខ្យល់មូសុងឦសាន នឹងធ្វើឲ្យបណ្ដាលរាជធានី-ខេត្តចំនួន៩របស់កម្ពុជា មានភ្លៀងធ្លាក់កក់ខែ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ ពិសេសបណ្ដាខេត្តនៅតំបន់ប៉ែកខាងកើត និងខាងត្បូងនៃប្រទេសកម្ពុជា។ នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ការមានភ្លៀងធ្លាក់កក់ខែនេះ គឺបណ្ដាលមកពីឥទ្ធិពលខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន នឹងធ្វើឲ្យរាជធានី-ខេត្តចំនួន៩រួមមាន៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពត មានភ្លៀងកក់ខែ៕
ខាងក្រោមនេះ ជាការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក៖