ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែមករា នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មករា ២០១៨) ៖ យោងតាមសេចក្តីជូនដំណឹងស្តីពី បញ្ហាអាកាសធាតុនៅកម្ពុជា របស់ក្រសួងធនធានទឹក និងឧតុនិយមចេញ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ០៥ រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់រាយ ប៉ាយពីតិច ទៅបង្គួរ ក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្ដាខេត្ត នៅតំបន់ទំនាប កណ្ដាល និងតំបន់មាត់សមុទ្រ ។
ក្រសួងធនធានទឹក បានបន្ថែមទៀតថា ជាមួយគ្នានោះ ស្ថានភាពសីតុណ្ហភាព ចាប់ពីថ្ងៃ០៣ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨៖ សីតុណ្ហភាពអប្បបរមា មានពី ២៣–២៤ អង្សា, សីតុណ្ហភាពអតិបរមា មានពី២៩–៣០ អង្សា។
ទន្ទឹមនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមឲ្យប្រជាពលរដ្ឋ ដែលកំពុង ប្រមូលផលស្រូវ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការទុកដាក់ផលស្រូវ ដើម្បីកុំឲ្យត្រូវ ទឹកភ្លៀង៕