បើ​​គ្មាន​​ថ្ងៃ​​៧​មករា ​កម្ពុជា​​ក៏​​គ្មាន​​សុខ​​សន្តិភាព​ និង​​​កា​រ​​អភិវឌ្ឍ​​នោះ​ដែរ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ មករា ២០១៨) ៖ ​តំណាង​អង្គភាព​ចំណុះ​បញ្ជា​ការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់ និង​ប្រើ​អស់​មធ្យោបាយ​សរុប ក្នុង​ការ​សម្រេច​ភារកិច្ច​ទៅតាម​បទបញ្ជា និង​សូម​គាំទ្រ​ជានិច្ច​ថ្ងៃ​៧​មករា ដែល​កម្ពុជា​ផ្តល់​មក​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​។​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី​ទុំ ប៊ុណ្ណា ស្នងការរង​ស្នងការដ្ឋាន​បច្ចេកទេស បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងឯកភាព​វត្ថុ​រារាំង​លេខ​៧២ បាន​ថ្លែងប្រាប់​ដល់​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​២ មករា​ ​ថា ប្រទេសជាតិ​មានការ​រីកចម្រើន ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍ មាន​ស្ថិរភាព និង​សុខ​សន្តិភាព​ល្អ គឺ​អាស្រ័យទៅលើ​កងកំលាំង​ទ័ព​។

ឧ​ត្ត​ម​សេនីយ៍​ត្រី​រូបនេះ បាន​បន្តថា ដោយមាន​ការស្វែងយល់​ប្រកបដោយ​គតិបណ្ឌិត និង​ការ​ឈ្លៀសវៃ​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​មានការ​អភិវឌ្ឍ​ឥតឈប់ឈរ ជាពិសេស​សម្តេច បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​កងកំលាំង ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បាន​សមស្រប​តាម​ស្ថានការណ៍​បច្ចុប្បន្ន ធ្វើយ៉ាងណា​ឲ្យ​កងទ័ព​របស់​យើង​ក្លាយជា​ទ័ព​គំរូ​ប្រកបដោយ​យុទ្ធសាស្ត្រ នៃ​ការវិវត្តន៍​ទៅមុខ​ប្រកបដោយ​ភាពជោគជ័យ​៕

 

Related Articles

Back to top button
Close
Close