គឺ​ខុសនឹង​ច្បាប់ បើទីតាំង​បញ្ចាំ​ណា​បើក​២៤​ម៉ោង​លើ​២៤​ម៉ោង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ ធ្នូ ២០១៧) ៖ ការ​រក្សា​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ ​គឺ​ត្រូវ​បាន​រឹតបន្តឹង​បន្ថែម ក្នុង​នោះ​គឺ​ផ្ដោត​នូវ​​ទីតាំង​ទទួល​ផល​ចោរកម្ម​ផ្សេងៗ ​ដែល​ក្នុង​នោះ​រួមមាន ​ទីតាំង​បញ្ចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង​។ ជាការ​កត់សម្គាល់​មា​នទី​តាំងហាង​បញ្ចាំ​មួយ​ចំនួន​បាន​បើក​ទទួល​បញ្ចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​ ទីតាំង​បញ្ចាំ​ខ្លះ​បាន​លួចលាក់​ទទួល​បញ្ចាំ​នូវ​ទ្រព្យសម្បត្តិ ​ដែល​ជា​បទល្មើស ​ជាហេតុ​នៅតែ​បង្ក​ភាព​អសន្តិសុខ​ដល់​សង្គម។

ទោះបីយ៉ាង​ អភិបាល​រាជធានី​ បាន​ណែនាំ​រួម​មកហើយ ​ឲ្យ​បណ្ដា​ខណ្ឌ​ទាំង​១២ ​ចំណុះ​ឲ្យ​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ត្រូវ​ត្រួតពិនិត្យ​តាម​ហាង​បញ្ចាំ​ដែល​មាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន ​ហើយ​ក្រោយពី​ត្រួត​ពិនិត្យ​ក៏ត្រូវ​តាមដាន​ជាប់​ជាប្រចាំ​ផងដែរ​ថា​​ តើ​ទីតាំង​បញ្ចាំ​ទាំងនោះ ​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ដែរ ឬទេ ​ការចូលរួម គឺ​ក្នុង​រូបភាព​ទទួលយក​រប​ស់​របរ​ពី​ចោរ តាមរយៈ​ការ​ទទួល​បញ្ចាំ ​ដែល​គ្មាន​ឯកសារ​៕

 

​​

Related Articles

Back to top button
Close
Close