ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​ប្រើ​ប័ណ្ណសម្គាល់ខ្លួន​ទម្រង់​ថ្មី​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៩ ធ្នូ ២០១៧)  ៖ ​​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទី​ការ​ក្រសួង​ព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ ​ម្សិល​មិញ​ ​ឯកឧត្តម​ ផុស សុវណ្ណ មន្ត្រី​ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន ​និង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ បាន​​ថ្លែង​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ប្រើប្រាស់​បណ្ណ​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ទម្រង់​ថ្មី​វិញ​។

ការអំពាវនាវ​នេះត្រូវបានឯកឧត្តម​ ផុស សុវណ្ណ​ បញ្ជាក់ថា គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​អ្នកសារព័ត៌មាន​។ ដើម្បី​ជូនដំណឹង​​ដល់​អ្នក​សារ​ព័ត៌​មាន​ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​មកកាន់​ក្រសួង​ព័ត៌មាន ដើម្បី​ចុះឈ្មោះ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ប្រចាំឆ្នាំ​២០១៨​ខាង​​មុខ ដែលមាន​វត្តមាន​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន​។​
​ ​
​​ឯកឧត្តម​ ​បាន​ថ្លែងថា​ មានឈ្មោះ​អ្នកសារព័ត៌មាន​ប្រមាណ​ជាង​២.០០០​នាក់ ត្រូវបាន​បញ្ជូន​មកា​ន់​ក្រសួង​ព័ត៌មាន​ហើយ​អ្នក​ដែល​ត្រូវ​​បាន​ជ្រើស​រើស​ចូលរួម​ត្រូវ​ប័ណ្ណសម្គាល់ខ្លួន​ថ្មី​នេះ​​ ហើយ​ប័ណ្ណ​នេះ​អាច​ប្រើប្រាស់​មាន​សុពលភាព​១​ឆ្នាំ និង​អាច​ប្រើ​សម្រាប់​ភ្ជាប់​ជាមួយ​ការទិញ​ទំនិញ​នឹង​នៅ​កន្លែង​ផ្សេងទៀត​នៅពេល​​ខាងមុខ​ផង​៕ ដោយ ៖ ហេង នាង​

 

​ ​

Related Articles

Back to top button
Close
Close